adverise with khmeread 1

​ស៊ុយ​អ៊ែត​ជិត​ក្លាយជា​ប្រទេស​លែង​ប្រើ​លុយ​ក្រដាស​

​    ​ប្រទេស​អឺរ៉ុប​ដំបូង​គេ​ដែល​ប្រើប្រាស់​លុយ​ក្រដាស់ (១៦៦១) ឥឡូវ​ប្រហែលជា​ប្រទេស​ដំបូង​គេ​ដែល​នឹង​ឈប់​ប្រើ​លុយ​នេះ​ទៀតហើយ​។​

​    ​ទីក្រុង Stockholm នៃ​ប្រទេស​ស៊ុយអែត ដែល​គេ​ស្គាល់​ថា ជា​មជ្ឈមណ្ឌល​នៃ​ការបង្កើត​ថ្មី និង​បច្ចេកវិជ្ជា កំពុងស្ថិត​នៅក្នុង​ល្បឿន​ដ៏​លឿន​ដើម្បី​ក្លាយជា​ទីក្រុង​ឈប់​ប្រើ​លុយ​ក្រដាស​មុនគេ ជាមួយ​ធនាគារ រថយន្តក្រុង អ្នកលក់​តាម​ចិញ្ចើមផ្លូវ និង​សូម្បីតែ​វិហារ ទូទាត់​ការទិញ​អ្វីមួយ​ជាមួយ​កាត ATM និង​ការទូទាត់​តាម​អន​ឡាញ​។​

​    ​ដំណើរការ​នៃ​ការទូទាត់​នេះ​គឺ​ធ្វើតាម​កម្មវិធី​វេរ​លុយ​មួយ​ដែលមាន​ឈ្មោះថា Swish ដែល​ជាការ​សហការគ្នា​រវាង​ធនាគារ​ធំ​របស់​ស៊ុយអែត​ចំនួន​ប្រាំមួយ​៕

 

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់