adverise with khmeread 0

អតីត​នារី​អាស៊ី​ដ៏​កម្សត់​រស់នៅ​អង់គ្លេស ក្រោយ​ជួប​រឿងរ៉ាវ​ជាច្រើន​រាប់ទាំង​ការតស៊ូ​រៀនសូត្រ សង្សារ​ទាត់ចោល និង​ខំធ្វើការ​បី​កន្លែង ទីបំផុត​មក​ក្លាយជា​ស្រីខូច​តាម​អន​ឡាញ រកលុយ​បាន ១៨ ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍

    ​នាង Harriet Sugarcookie អាយុ ២១ ឆ្នាំ បាន​បាត់បង​ការជឿជាក់​លើ​ខ្លួនឯង អំឡុងពេល​ដើមឆ្នាំ​របស់​នាង និង​មានការ​ថប់​បារម្ភ​ពី​សង្គម ដែល​ធ្វើឱ្យ​នាង​មិនអាច​ណាត់ជួប​ឬ​រាប់អាន​មិត្តភក្តិ​ណា​ម្នាក់​នោះឡើយ​។ នាង​កើត​នៅ​ប្រទេស​វៀតណាម និង​ផ្លាស់​ទីលំនៅ​ទៅ​ប្រទេស​អង់គ្លេស​ជាមួយនឹង​គ្រួសារ​នាង នៅពេល​នាង​មាន​អាយុ ៥ ឆ្នាំ​។ រហូតដល់​នាង​អាយុ ១៨ ឆ្នាំ នាង​គ្រាន់តែ​ជា​ក្មេងស្រី​ជំទង់​អាស៊ី​ម្នាក់​ប៉ុណ្ណោះ​ក្នុង​សាលារៀន​របស់​នាង ហើយ​ត្រូវបាន​គេ​មើលងាយ​ទៀតផង​។​

​    ​នាង Sugarcookie និយាយថា "​ខ្ញុំ​ត្រូវបាន​គេ​ប្រមាថ​ខ្លាំងណាស់ ដោយសារ​ក្មេង​ឆាឆៅ​ទាំងនោះ ហើយ​អ្នក​មិនអាច​ធ្វើ​អ្វី​បាន​ក្រៅពី​អន់ចិត្ត​ឡើយ​"​។​

​    ​មិត្ត​រួម​ថ្នាក់​របស់​នាង​ក៏បាន​បោះ​វត្ថុ​លើ​នាង​និង​សរសេរ​ពាក្យ​រើសអើង​ពូជសាសន៍​នៅលើ​សៀវភៅ​របស់​នាង​ផងដែរ​។ ដោយសារតែ​រឿងនេះ​បានធ្វើឱ្យ​នាង​នៅ​ឯកោ​ក្នុង​វិទ្យាល័យ​។ នាង​បាន​ចំណាយពេល​លេង​ហ្គេម​ដូចជា Pokémon, Final Fantasy, និង Skyrim ជាដើម ហើយ​ជារឿយៗ​មិន​ចេញពីផ្ទះ​ពេញ​មួយថ្ងៃ​ក៏មានដែរ​។ ក្រោយមក​នាង​បាន​ជួប​មិត្ត​ប្រុស​របស់​នាង​ដំបូង​នៅ​ហាង​លក់​សៀវភៅ Comic Book ជា​កន្លែង​ដែល​មិត្ត​ប្រុស​នាង​ធ្វើការ​ទីនោះ​។​

​    ​នាង​និយាយថា "​ខ្ញុំ​ចំណាយ​ពេលទំនេរ​នៅ​ហាង​សៀវភៅ​នោះ ហើយ​វា​គឺជា​អ្វីដែល​អ្នក​ត្រូវធ្វើ​នៅពេល​អ្នក​នៅឯ​កោ និង​គ្មាន​មិត្តភក្ដិ អ្នក​គ្រាន់តែ​ទៅ​ហាង​លក់​សៀវភៅ​ប៉ុណ្ណោះ​។ ខ្ញុំ​នៅ​ទីនោះ​ជារឿយៗ ហើយ​ពួកគេ​តែងតែ​ទុក​កន្លែង​មួយ​ឱ្យ​ខ្ញុំ​អង្គុយ​នៅក្បែរ​បង្អួច ជា​កន្លែង​ខ្ញុំ​អង្គុយ​រាល់ដង​"​។​

​    ​យ៉ាងណាមិញ ត្រឹម​មួយឆ្នាំ​នៃ​ការ​ណាត់ជួប មិត្ត​ប្រុស​នាង​បោះបង់​នាង​ចោល​យ៉ាង​ព្រៃផ្សៃ​បំផុត​។​

​    ​នាង​បន្តទៀតថា "Harriet បាន​និយាយថា គាត់​បាន​រកឃើញ​ស្រី​អាស៊ី​ដែល​ស្អាត​ជាង​ខ្ញុំ​។ នោះ​គឺជា​ពាក្យ​ចេញពី​មាត់​គាត់​។ ខ្ញុំ​ស្មានថា​គាត់​នៅក្បែរ​ខ្ញុំ ដោយសារ​ខ្ញុំ​ជា​ស្រី​អាស៊ី​ម្នាក់​គត់​នៅក្បែរ​គាត់​"​។​

​    ​ចាប់តាំងពី​ពេលនោះ​មក​នាង​បាន​បង្កើនល្បឿន​រៀន​សរសេរ​កម្មវិធី និង​ធ្វើ​បានល្អ​ក្នុង​សាលារៀន​។ យ៉ាងណាមិញ នៅពេលដែល​នាង​ដាក់ពាក្យ​ចូល​សាកលវិទ្យាល័យ បញ្ហា​ហរិញ្ញវត្ថុ​មិនអាច​ឱ្យ​នាង​ចូល​សាលា​បាន​។​

​    ​នាង​ត្រូវការ ៥ ម៉ឺន​ផោន​ដើម្បី​ចូល​សាកលវិទ្យាល័យ​។ នាង​ក៏បាន​ចាប់ផ្ដើម​ធ្វើការ​ងា​រ​ពេល​ចេញពី​វិទ្យាល័យ ហើយ​នាង​ក៏​ចង់​បង្ហាញថា​នាង​អាច​មើលថែ​ខ្លួនឯងបាន​។ នាង​ធ្វើ​ការងារ​បី​កន្លែង គឺ ពី​ម៉ោង ៨ កន្លះ​រហូតដល់ ៥ កន្លះ​ក្នុង​ហាង​មួយ​។ បន្ទាប់​មកពី​ម៉ោង ៦ កន្លះ​នាង​ធ្វើការ​នៅ​ភោជនីយដ្ឋាន ហើយ​បន្ទាប់មកទៀត​ចុង​សប្ដាហ៍​នាង​ធ្វើការ​នៅ​វិចិត្រសិល្បៈ​មួយ​។​

​    ​នាង​បានចាប់ផ្ដើម​ល្បី​នៅពេល​មិត្ត​រួម​ថ្នាក់​ម្នាក់​បង្ហោះ​រូបនាង​នៅលើ​បណ្ដាញ Reddit ក្នុង​ប្រភេទ​កាតាឡុក Next Door Asians​។​

​    ​បន្ទាប់មក​អ្នកលេង Reddit ចូលចិត្ត​នាង ហើយ​នាង​បានក្លាយ​ជាតា​រា​មួយ​ដួង​ក្នុង​បណ្ដាញ​នោះ​។ ពួកគេ​បានស្នើ​ឱ្យ​នាង​ផុស​រូប​បន្ថែមទៀត ហើយ​រូបភាព​កាន់តែ​សិច​ស៊ី​ទៅៗ នាង​ក៏មាន​អ្នកគាំទ្រ​កាន់តែច្រើន​នៅក្នុង Reddit ។​

​    ​ពេល​នាង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ នាង​ចាប់ផ្ដើម​ថត​បង្ហាញ​អាក្រាតកាយ​ល្វែង​នៅលើ​ដាក់​កាមេរ៉ា​កុំព្យូទ័រ​។ បី​ឆ្នាំ​ក្រោយមក នាង​ក្លាយជា​តារា​កូនជ្រូក និង​បញ្ចេញ​វីដេអូ​អាសអាភាស​នៅលើ​អន​ឡាញ​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់