adverise with khmeread 14958063 1165396520213888 1810778355 o

បុគ្គលិក​កាស៊ីណូម្នាក់ ញៀនល្បែង ដល់ថ្នាក់លួចលុយពីកាស៊ីណូ ៥០០ ដុល្លារទៅលេងល្បែងចាញ់ខ្ទេច

    កណ្ដាល ៖ បុរស​​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេល​លួច​លុយ​កាស៊ីណូ ៥០០ ដុល្លារ យកទៅ​លេងល្បែង​ចាញ់​ខ្ទេច​ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ វេលា​ម៉ោង ២៣ កើតហេតុ​នៅកាស៊ី​ណូ ​Grand Dragon Resort ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន  ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ មាឃ ពិដោរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ​មុខរបរ បុគ្គលិក​កាស៊ីណូ Grand Dragon Resort ។​

    ជនសង្ស័យ​ដែលត្រូវបាន​ឃាត់ខ្លួនឈ្មោះ ថូ ចាន់ថា (​ហៅ​ប្រុស​) ភេទ​ប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​មណ្ឌល​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​កាស៊ីណូ Grand Dragon Resort​។​​ សម្ភារៈ​បាត់បង់​មាន​៖ ​ប្រាក់​ដុល្លារ​ចំនួន ៥០០ (​ប្រាំ​រយ​ដុល្លា​សហរដ្ឋ​អា​មេ​រិច​)។​

    ប៉ូលិសបន្តថា ​ជនសង្ស័យ​ខាងលើ គឺជា​បុគ្គលិក​ធ្វើការ​ក្នុង​កាស៊ីណូ Grand Dragon Resort ផ្នែក​ទទួលភ្ញៀវ អស់​រយៈ ពេល០៣​ខែ មកហើយ​។ ហើយនៅ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​២៣ ជនសង្ស័យ​បាន​លួច​យកប្រាក់​ចំនួន ៥០០ ដុល្លារពី​ក្នុង​ប្រអប់ប្រាក់​កក់​របស់​ភ្ញៀវ នៅក្នុង​កាស៊ីណូ​។ 

    ក្រោយពី​លួច​យកបាន​ប្រាក់​នោះ​ហើយ ជនសង្ស័យ​បាន​យកប្រាក់​នោះ​ទៅលេង​ល្បែង ស៊ីសង ​(​តៃ​ស៊ីវ​)​ នៅក្នុង​សៃ​វៀន​បញ្ជល់មាន់​របស់​កា​ស៊ី​ណូ​ខាងលើ ចាញ់​អស់ប្រាក់​ពី​ខ្លួន​គ្មាន​សល់។ 

    លុះ​នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង១៩ ជនសង្ស័យ​ត្រូវបាន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ កោះហៅ​សាកសួរ​ពី​រឿង​បាត់ប្រាក់​កក់​របស់​ភ្ញៀវ នៅ​ចំពោះមុខ​ប្រធាន​ផ្នែក​ទទួលភ្ញៀវ ​(​ជនរងគ្រោះ​) ពេលនោះ​ជនសង្ស័យ​ក៏បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​យកប្រាក់​ចំនួន ៥០០ ដុល្លារពី​ក្នុង​ប្រអប់ប្រាក់​កក់​របស់​ភ្ញៀវ ប្រាកដ​មែន​។ 

    ប៉លិសបន្តទៀតថា លុះ​នៅ​ព្រឹក​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ថូ ចាន់ថា មកកាន់​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់