adverise with khmeread Campbell possessed

អ្នកគាំទ្រ Arsenal វក់​ខ្លាំង​រហូតដល់​ថ្នាក់​ជឿថា​វិញ្ញាណ Ozil សណ្ឋិត​ក្នុង​ខ្លួន Campbell

កីឡាករ Joel Campbell បានបង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ឲ្យ​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុងជំនួប​ជាមួយ​ក្រុម Liverpool កាល​យប់មិញ​នេះ​។​

​គាត់​បាន​បញ្ជូន​បាល​ដ៏​អស្ចារ្យ​ទៅដល់​កីឡាករ Aaron Ramsey ស៊ុត​បញ្ចូល​ទី មុនពេល​ដែល​គាត់​បា​នប​ញ្ចូ​ន​បាល់​មួយទៀត​ឲ្យ​ទៅ​កីឡាករ Olivier Giroud សម្រេច​គ្រាប់​បាល់​ទី​ពីរ​របស់ខ្លួន​។​

Mesut Ozil ប្រហែលជា​បាន​សណ្ឋិត​នៅក្នុង​ខ្លួន Campbell អំឡុង​ការប្រកួត រហូតដល់​ថ្នាក់​ធ្វើឱ្យ​អ្នកគាំទ្រ​កាំភ្លើង​ធំ​ជឿថា​ច្បាស់​ជា​នឹងមាន​វិ​ញ្ញា​ណាមួយ​សណ្ឋិត​ជាមិនខាន​។

​បណ្តា​អ្នកគាំទ្រ​ក្រុម Arsenal បាន​ជជែក​គ្នា​នៅលើ​បណ្តាញ​សង្គម Twitter ដោយបាន​ជឿជាក់ថា​វិញ្ញាណ​របស់​កីឡាករ Ozil បានផ្តល់​ទៅ​ឲ្យ Joel Campbell ។​

​ប្រសិនបើ​ពួកគេ​និយាយ​ពាក្យ​ទាំងនោះ​សុទ្ធតែជា​ការពិត​មែន​នោះ វា​ពិត​គួរ​ឲ្យ​ព្រឺ​សម្បុរ​ខ្លាំង​មែនទែន​! ហើយ​នេះ​គឺជា​ប្រតិកម្ម​ដ៏​ពិសេស​របស់​ពួកគេ​៖

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់