adverise with khmeread 12f3edca000005dc 0 image a 60 1478128510455

ប៉ុន្មាន​ថ្ងៃ​ទៀត ព្រះ​ចន្ទ​នឹង​បង្ហាញ​រូបរាង​ធំ​បំផុត​ក្នុងពេល​ជិត ១០០ ឆ្នាំ​មកនេះ ហើយ​បើ​ខកខាន អ្នក​ត្រូវ​រង់ចាំ​ជិត ២០ ឆ្នាំ​ទៀត ទើប​បានឃើញ​ម្តងទៀត​

    ​យោងតាម​ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​នឹង​ជា​ព្រឹត្តិការណ៍​តារាសាស្ត្រ​ដ៏​មិន​គួរឱ្យ​ជឿ ហើយ​វា​ជា​ព្រឹត្តិការណ៍​ដែល​នឹងមិន​បង្ហាញមុខ​ជាថ្មីទៀត​ឡើយ រហូតដល់​ឆ្នាំ ២០៣៤​។ 

​    ​នៅ​ថ្ងៃទី ១៤ វិ​ច្ឆ​កា ព្រះ​ចន្ទ​នឹង​ស្ថិតនៅ​កៀក​ផែនដី​បំផុត ចាប់តាំងពី​ឆ្នាំ ១៩៤៨ មក​។ អំឡុង​ព្រឹត្តិការណ៍​នេះ ព្រះ​ចន្ទ​នឹង​មើលទៅ​ធំ​ជាង​មុន ១៤ ភាគរយ និង​ភ្លឺ​ជាង​មុន ៣០ ភាគរយ​ពេល​រះ​ពេញវង់​គិត​ជា​មធ្យម​។ 

​    ​បើ​ខកខាន​ព្រឹត្តិការណ៍​នេះ អ្នកនឹង​ត្រូវ​រង់ចាំ​យ៉ាងយូរ គឺ​ចាំ​ដល់​ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ​២០៣៤​។ 

​    ​ជាការ​ពិត នេះ​ជា​ព្រះ​ចន្ទ​យក្ស​ទី​បី​ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​វា​ជា​ព្រះ​ចន្ទ​យក្ស​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងជាងគេ​បំផុត​។ 

​    ​ព្រះ​ចន្ទ​យក្ស​នេះ​នឹង​ចាប់ផ្តើម​រះ​នៅ​ជិត​ព្រឹក​ព្រលឹម មុនពេល​ថ្ងៃ​រះ​នៅ​ភាគ​ខាងលិច ទ្វីបអាមេរិក​ខាងជើង និង​នៅ​តំបន់​កោះ​ប៉ា​ស៊ី​ហ្វិ​ច​។ ប៉ុន្តែ​នៅ​អាស៊ី​គឺ​មើលឃើញ​ចាប់ពី​ក្បាល​ព្រលប់​ថ្ងៃទី ១៤ វិច្ឆិកា​។ 

​    ​យោងតាម​វេ​ប​សាយ​អាកាសធាតុ AccuWeather ពេលវេលា​ល្អ​បំផុត​ដើម្បី​មើល​ព្រះ​ចន្ទ​យក្ស​គឺ​នៅពេល​ព្រះ​ចន្ទ​ស្ថិតនៅ​កៀក​ជើងមេឃ (​មិន​ថា​ពេល​ថ្ងៃ​លិច​ឬ​រះ​) ដែល​វា​នឹង​ធ្វើឱ្យ​ព្រះ​ចន្ទ​មើលទៅ​ឃើញ​ធំ​ប្លែក​ខុសពី​ធម្មតា​៕ 

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់