adverise with khmeread Meteorite large trans  qvzuuqpflyliwib6ntmjwfsvwez ven7c6bhu2jjnt8

មិនធម្មតា​! បុរស​ម្នាក់នេះ​ទិញ​អាចម៍ផ្កាយ​តម្លៃ ១៤០​ដុល្លារ មក​ច្នៃ​ក្លាយជា​ចិញ្ចៀន​ភ្លឺ​ចែងចាំង​ជូន​ប្រពន្ធ​សម្លាញ់​

    ​បុរស​ម្នាក់នេះ​ចង់ឱ្យ​ប្រពន្ធ​របស់គាត់​មាន​ចិញ្ចៀន​រៀបការ​យ៉ាងពិត​ប្រាកដ​មួយ ដូច្នេះ​គាត់​បាន​ឆ្លាក់​ចិញ្ចៀន​ដោយ​ដៃ​របស់គាត់​ចេញពី​អាចម៍ផ្កាយ​។​

​    ​លោក Chadmanx បាន​ផុស​រូបភាព​ចិញ្ចៀន​ដ៏​ស្រស់ស្អាត​មួយ​នៅលើ​បណ្ដាញ Imgur​។​

​    ​គាត់​បាន​និយាយថា ចិញ្ចៀន​នេះ​ធ្វើឱ្យមាន​ភាពប្រសើរឡើង​ក្នុ​ជីវិត ហើយ​វា​មាន​ពន្លឺ​ចែងចាំង​នៅពេលដែល​វា​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ​។​

​    ​ចិញ្ចៀន​នេះ​ត្រូវការ​រយៈពេល ៣៥ ទៅ ៤០ ម៉ោង​ក្នុង​រយៈពេល ២ ខែ​ដើម្បី​ច្នៃ​ចេញ​ជា​រូបរាង​។ គាត់​បាន​ទិញ​អាចម៍ផ្កាយ​នេះ​ក្នុងតម្លៃ ១៤០ ដុល្លារ ទម្ងន់ ១២០ ក្រាម​។ គាត់​បាន​ទ្រាំ​តស៊ូ​ខួង​និង​ចិត​ថ្ម​អាចម៍ផ្កាយ​នោះ​ជាច្រើន​ម៉ោង​ទម្រាំ​តែ​វា​លេច​រូបរាង​ជា​ចិញ្ចៀន​។​

​    ​ប៉ុន្ដែ​គាត់​បាន​បង្កើតឱ្យមាន​កំ​ហុ​ស​មួយ​កើតឡើង ដោយ​ចិត​ឱ្យ​វា​ស្ដើង​ពេក​នៅត្រង់​កន្លែង​មួយ​លើ​ចិញ្ចៀន​។ ប៉ុន្ដែ​ប្រពន្ធ​គាត់​សុខចិត្ត​ទទួលយក​វា​ព្រោះ​ជា​ស្នាដៃ​ខំប្រឹងប្រែង​របស់​ស្វាមី​៕

ប្រភព បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់