adverise with khmeread 1

Leicester City បំបែកឯតទគ្គកម្ម Champions League

    ​កញ្ជ្រោង Leicester City ប្រហែលជា​បាន​ខកខាន​ឱកាស​ធានា​តំណែង​ស្វ័យប្រវត្តិ​ភ្លាមៗ​របស់​ពួកគេ​ទៅកាន់​វគ្គ ១៦​ក្រុម​ក្នុង Champions League ក្នុង​ទឹកដី Copenhagen កាលពី​យប់មិញ​នេះ ប៉ុន្តែ​ពួកគេ​នៅតែ​អាចបំពេញ​កាតព្វកិច្ច​គ្រ​ប់​គ្រាន់​ក្នុងការ​បំបែក​ឯតទគ្គ​កម្ម​នៃ​ការប្រកួតប្រជែង​មួយ​។​

​    ​ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម ០-០ ជាមួយ​ម្ចាស់​ជើងឯក​លី​ក​កំពូល​ដា​ណឺ​ម៉ាក កញ្ជ្រោង​បានក្លាយ​ទៅជា​ក្រុម​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ Champions League ដែល​អាច​រក្សា​លទ្ធភាព​មិនឱ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី​បាន​ក្នុង​ការប្រកួត​ចំនួន​បួន​លើកដំបូង​របស់​ពួកគេ​ក្នុង​ដំណើរ​ប្រជែង​មួយ​នេះ​។​

​    ​មានតែ Parma ក្នុង​ឆ្នាំ ២៩៩៧-៩៨ និង Malaga ក្នុង​ឆ្នាំ ២០១២-១៣ ប៉ុណ្ណោះ ដែល​អាច​ទប់​មិន​ឱ្យគេ​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​ក្នុងការ​ប្រកួត​បើកឆាក​ចំនួន​បី​លើកដំបូង ប៉ុន្តែ​កំណត់ត្រា​របស់​ពួកគេ​បច្ចុប្បន្ន ត្រូវបាន​ច្រានចោល​ដោយ​ការងារ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​របស់លោក Claudio Ranieri៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់