adverise with khmeread 1

វិទ្យុអេស្ប៉ាញបញ្ចេញអត្តសញ្ញាណមនុស្សដែលឈ្លោះគ្នាជាមួយ Lionel Messi នៅទឹកដីរបស់ Man City

    ​អ្នកបុណ្យ Barcelona ត្រូវបាន​មេឃ​ខៀវ Manchester City ផ្តួល​ក្នុង​លទ្ធផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល ៣-១ នៅលើ​ទឹកដី Etihad កាលពី​យប់​ថ្ងៃ​អង្គារ ខណៈដែល​ម្ចាស់ផ្ទះ​មេឃ​ខៀវ​បានទាមទារ​សំណង​ដ៏​ផ្អែម​ឆ្ងាញ់​របស់​ពួកគេ​ត្រឡប់មកវិញ​បន្ទាប់ពី​បាន​ទទួលរង​បរាជ័យ​យ៉ាង​អាម៉ាស់​នៅលើ​ទឹកដី Camp Nou ។​

​    ​បន្ទាប់ពី Lionel Messi អាច​ស្វែងរក​គ្រាប់​បាល់​នាំមុខ ក្រុម​ភ្ញៀវ​ប្រហែលជា​បាន​រំពឹងទុក​ថា​ពួកគេ​នឹង​អាច​ក្តោប​ក្តាប់​ការប្រកួត​នេះ​ម្តងទៀត​យ៉ាង​ងាយស្រួល ប៉ុន្តែ​មេឃ​ខៀវ​បាន​វាយបក​ជាមួយនឹង​ការគាបសង្កត់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ និង​បាន​ជូន​ដំណើរ​ក្រុម​ខ្លាំងជាងគេ​លើ​លោក ដឹកនាំ​ដោយ​លោក Luis Enrique ទៅផ្ទះ​វិញ​ជាមួយនឹង​ក្តី​អាម៉ាស់​បំផុត​។​

​    ​ប៉ុន្តែ​ការប្រកួត​បញ្ចប់​ទៅដោយ​ភាពប្រក្រតី​?

​    ​យោងតាម​សេចក្តីរាយការណ៍​បន្ទាប់​ពី​ការប្រកួត​បាន​អះអាងថា Messi បាន​ធ្លាក់​ចូលទៅក្នុង​ជម្លោះ​ដ៏​ធ្ងន់ធ្ងរ​មួយ ជាមួយនឹង​សមាជិក​ម្នាក់​របស់ Man City ហើយ​ស្ថានភាព​មួយ​នោះ​ត្រូវបាន​សម្របសម្រួល​ដោយ​មិត្ត​រួម​សញ្ជាតិ​របស់គាត់ Sergio Aguero​។​

​    ​ជម្លោះ​មួយ​នេះ​ត្រូវបាន​គេ​លាតត្រដាង​ដោយ​ស្ថានីយ៍​វិទ្យុ​អេ​ស្ប៉ា​ញ El Partidazo De La Cope បាន​បញ្ជាក់ថា បុរស​ដែល​ស្ថិតនៅក្នុង​ជម្លោះ​មួយ​នោះ​គឺជា​អតីត​កីឡាករ​បាល់ទាត់​សញ្ជាតិ​អេ​ស្ប៉ា​ញ Mikel Arteta ។​

​    ​អតីត​ប្រធាន​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ បច្ចុប្បន្ន​គឺជា​ជំនួយការ​របស់ Pep Guardiola ហើយ​គាត់​ពិតជា​មិនអាច​ទ្រាំ​ឈរ​មើល Messi រង់ចាំ​និយាយ​រឿង​អ្វីមួយ​ជាមួយ​អាជ្ញាកណ្តាល​នៅ​ផ្លូវ​ចូល​កីឡដ្ឋាន​ទេ​។​

​    ​វិទ្យុ El Partidazo បាន​អះអាងថា Arteta បាន​ប្រាប់​ទៅ Messi ថា "​ទៅ​ដើរទៅ អា​ល្ងង់ ចេញពី​នេះ ហើយ​ទៅ​បន្ទប់​របស់​ឯង​ទៅ​"​។​

​    ​ហើយ Messi ត្រូវបាន​គេ​ចោទប្រកាន់ថា​និយាយ​បក​ទៅវិញ​ថា "​ហ្អេ អាចោរ​ម្សៀត មកនេះ​មក និយាយឱ្យចំ​ពីមុខ​អញ​មក​!"៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់