adverise with khmeread 5819b104281cd9d40d000001

Alexis Sanchez ប្រឈមការចោទប្រកាន់បន្លំពន្ធនៅអេស្ប៉ាញ និងអាចជាប់គុក

    ​Alexis Sanchez ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​គេច​បន្លំ​ពន្ធ អំឡុង​អាជីព​របស់គាត់​នៅឯ​អ្នក​មានបុណ្យ Barcelona ខណៈដែល​មានការ​អះអាង​ថា រដ្ឋ​អ​ជ្ញា​សាធារណៈ បាន​បើក​ការស៊ើបអង្កេត​មួយ​ជុំវិញ​ការ​ហូត​ទុក​យកប្រាក់​ចំណូល​មុន​បង់ពន្ធ​។​

​    ​យោងតាម​កាសែត​មាន​មូលដ្ឋាន​ប្រចាំ​ទីក្រុង Barcelona ឈ្មោះ El Periodico បានបញ្ជាក់​ឱ្យដឹងថា តារាបាល់ទាត់​អន្តរជាតិ​ឈី​លី​របស់​កាំភ្លើង​ធំ Arsenal រូបនេះ ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​បោកប្រាស់​នាយកដ្ឋាន​ពន្ធ​ដារ Inland Revenue ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩៨៣.៤៤៣​អឺរ៉ូ អំឡុង​ការ​ចំណាយពេល​ស្នាក់នៅ​របស់គាត់​ជាមួយ​ក្លឹប​យក្ស​របស់​ជនជាតិ​កាតា​ឡាន​ពី​ឆ្នាំ ២០១១ រហូតដល់ ២០១៤​។​

​    ​កាសែត​មួយ​នេះ​ក៏បាន​បង្ហាញ​ឱ្យដឹង​ផងដែរ​ថា Sanchez អាច​នឹង​ប្រឈមមុខ​នឹង​ការកាត់ទោស​ជាប់ពន្ធនាគារ ប្រសិនបើ​គាត់​ត្រូវបាន​គេ​រកឃើញថា​មានទោស​កំហុស បន្ទាប់ពី​មានការ​ចោទប្រកាន់ថា គាត់​បាន​ដកហូត​ទុក​លុយ​បាន​ពី​សិទ្ធិ​ផ្សាយ​រូបភាព​របស់គាត់​៕

adverise with khmeread
ប្រភព៖ 90min

មតិយោបល់