adverise with khmeread 14895507 1165491136871093 785789238 o

ឃាត់​ចោរ​អំបុក​ចោរ​អំបែង​ ៧ ​នាក់​លួច​មាន់ ​២៣​ ក្បាល​នៅ​ស្រុក​សំរោង

    តាកែវ ៖ ជនសង្ស័យ​វ័យក្មេង​៧​នាក់​ត្រូវបាន ប៉ូលិស​កាលពី​ថ្ងៃទី​២​ វិច្ឆិកា​ ម្សិលមិញ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​មាន​អ្នកស្រុក​កាលពី​ថ្ងៃទី​១១, ១២, ១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចន្លោះ​វេលា​ម៉ោង​៨​យប់ នៅ​ចំណុច​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ អស់​មាន់​ចំនួន​២៣​ក្បាល ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ០៧ នាក់​មានឈ្មោះ ទី​១. ឈ្មោះ ស៊ឹម ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទ្រា ឃុំ​រវៀង ស្រក​សំរោង ខេត្តតាកែវ​, ទី​២. ឈ្មោះ ខុន សំភាស់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​, ទី​៣. ឈ្មោះ វីន វ៉ាន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ទី​៤. ឈ្មោះ បូ ប៊ុន​ថៃ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​, ទី​៥. ឈ្មោះ សុំ សុ​ខេង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ និង​ទី​៦. ឈ្មោះ អេង​ប៊ុ​ធឿន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ម្រះព្រៅ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ និង​ទី​៧. ឈ្មោះ គង់ សាន់​ទី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​រវៀង ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ។​

    ប៉ូលិស​បន្តថា ពួកក្មេង​ទាំងនោះ​បាននាំគ្នា​ទៅធ្វើ​សកម្មភាព​ចូល​លួច​មាន់នៅ​ក្នុងផ្ទះ​របស់​ឈ្មោះ ឈរ ដា​រ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ អស់​ចំនួន​២៣​ក្បាល ក្នុងនោះ​ឈ្មោល​១៩​ក្បាល និង​ញី​០៤​ក្បាល​។
 
    លុះដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ម្ចាស់​បានឃើញ​មាននៅ​ផ្ទះ​ជនសង្ស័យ ពេលនោះ​ក៏​ទៅប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តែម្ដង​៕​

adverise with khmeread

មតិយោបល់