adverise with khmeread 1

ទារិកា​ទើប​កើត​ម្នាក់ ត្រូវ​ម្តាយ​ចិត្តអប្រីយ៍​យកទៅ​បោះចោល​ក្នុងព្រៃ​

    ភ្នំពេញ ៖ អ្នក​ឡើងត្នោត​ម្នាក់ បាន​ប្រទះឃើញ​ទារិកា​អភព្វ​ម្នាក់ ដែល​ទើបនឹង​កើត​ត្រូវបាន​គេ​យកមក​វិច​ខ្ចប់​ជាមួយនឹង​អាវ​ច្រក​កាបូប តែ​ទារិកា​នោះបាន​ស្លាប់​រួចទៅហើយ បង្ក​ការភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅមុខ​វត្ត​ជន្លង់ម្លូរ ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    បុរស​អ្នក​ឡើងត្នោត​ឈ្មោះ រឿន រ៉​ន អាយុ​៣៧​ឆ្នាំ បានឱ្យដឹងថា គាត់​បាន​ទៅ​ឡើងត្នោត​ដូច​សព្វដង នៅពេលដែល​ឆ្លងកាត់​កន្លែងកើតហេតុ ក៏បាន​ប្រទះឃើញ​កាបូបស្ពាយ​ពណ៌​ផ្កា​ឈូ​មួយ នៅក្បែរ​គុម្ព​ព្រៃ គាត់​ក៏បាន​ទៅ​បើក​មើល ស្រាប់តែ​ឃើញ​ទារិកា​ម្នាក់​នៅក្នុង​នោះ ទើប​រាយការណ៍​ទៅ​អាជ្ញាធរ​តែម្តង​។​

    បន្ទាប់ពី​បានទទួល​ដំណឹង​នេះ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បានរៀបចំ​សព​ទារិកា​ខាងលើ​តាម​ប្រពៃណី​ខ្មែរ។ ​រីឯ​ប្រជាពលរដ្ឋ​ក៏បាន​ឧ​ទ្ទិ​កុសល​ឱ្យ​ទារិកា​នោះ បាន​ទៅកាន់​សុខ​គតិ​ភព កុំឱ្យ​ជាតិ​ក្រោយ​កើតមក​ជួប​ម្តាយ​បែបនេះ​ទៀត​៕

adverise with khmeread

មតិយោបល់