Untitled 1

ឃាត់​ខ្លួនអ្នកជក់ និងអ្នកលក់គ្រឿងញៀន​​ ២ ​នាក់​ ហើយដកហូត​បាន​ថ្នាំ ​១៦​ ថង់

    ភ្នំពេញ ៖ ប៉ូលិស​ផ្នែ​​ក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​កន្ទោក​បាន​ចុះបង្ក្រាប​ជាក់ស្ដែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅត្រង់ចំណុច​បន្ទប់​ជួល​លេខ​២០២ បុរី​ពិភពថ្មី ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​ វេ​លា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​បាន ​២​ ​នាក់​ដែល​ឃាត់ខ្លួន​មាន ១-​ឈ្មោះ​ធី រដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំមាន​ទីលំនៅ បន្ទប់​ជួល​202 ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ អ្នកលក់​គ្រឿងញៀន​ឃាត់ខ្លួន ​និង​២-​ឈ្មោះ​ ស៊ីម ម៉ៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​អ្នក​ជក់​) ​ឃាត់ខ្លួន​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ក្នុង​កិច្ច​ប្រតិ​ប​ត្ដិ​ការ​នោះ​ប៉ូលិស​ដកហូត វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន ​១៦​ កញ្ចប់​ថង់​តូច​, ដាវ​០១​ដើម​,​ កាំបិត​បុ័ងតោ​០១​ដើម​,​ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​០១​ចំនួន​, ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​។​

    បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​នៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ដើម្បី​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ៕

មតិយោបល់