adverise with khmeread 1

ឃាត់​ក្មេង​ទំនើង​៤​នាក់​អុកឡុក​ក្នុង​ពិធី​រាំ​ធុងបាស់​ក្នុងភូមិ​

    រតនគិរី ៖ ក្មេង​ទំនើង ​៤​ នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​អំពើហិង្សា​ដោយ​ចេតនា​បង្កដោយ​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​កាលពី​ថ្ងៃទី​២ វិច្ឆិកា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​៨​យប់​នៅ​ចំណុច​ស្ថិត​ភូមិជ្រុង ឃុំកក់ ស្រុក​បរ​កែវ ខេត្តរតនគិរី ក្នុង​ពិធី​រាំ​ធុងបាស់។​

    ប៉ូលិស​និយាយថា ក្រុម​ទីមួយ​មាន​គ្នា​បីនាក់ និង ក្រុមទី​ពីរ​មាន​គ្នា​បួន​នាក់ ក្រុម​ទាំងពីរ​នេះ​បាន​វាយតប់​គ្នា​ទៅវិញទៅមក​បណ្ដាលឱ្យមាន​របួស​តិចតួច​ទាំងសង្ខាង នៅក្នុង​ពិធីបុណ្យ​មាន​រាំ​​ធុងបាស ស្ថិត​ភូមិជ្រុង ឃុំ​កក់ ស្រុក​បរ​កែវ។

    បច្ចុប្បន្ន​បាន​ឃាត់ខ្លួន​ចំនួន ​៤ ​នាក់ គឺ​បីនាក់​នៅ​អធិការដ្ឋាន​និង​ម្នាក់ទៀត​សម្រាក​ក្នុង​មណ្ឌល​សុខភាព​ស្រុក ហើយ​កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក​កំពុងធ្វើការ​ស្រាវជ្រាវ​និង​បំពេញបែបបទ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់