adverise with khmeread 1

កីឡាករ Alvaro ហៅ Messi ថា "​អា​កន្តឿ​" ខណៈ Messi ឆ្លើយ​វិញ​ថា "​អា​ឈ្លើយ​"

កីឡាករ Messi និង Alvaro តែងតែ​ប៉ះគ្នា​រាល់​ការប្រកួត​រវាង​ក្រុម Barcelona និង Espanyol​។​

​បន្ទាប់ពី​ការប្រកួត កីឡាករ​ក្រុម Espanyol រូបនេះ​បាន​សារភាពថា "​ខ្ញុំ​មិនមែនជា​កីឡាករ​ដែល​ស្រួល​លេង​ជាមួយ​ទេ​"​។ ការពិត គាត់​ចូលចិត្ត​លេង​កាចៗ​នៅពេលដែល​គាត់​បាន​ជួប​កំពូល​កីឡាករ Messi ដែល​បាន​តែងតែ​រអ៊ូ​អំពី​ការលេង​ធាក់​ខ្លាំងៗ​ជាច្រើនលើក​ច្រើនសារ​ពី​សំណាក់​កីឡាករ Alvaro​។​

​រឿងនេះ​បាន​ដក់​ជាប់​ក្នុង​ខួរក្បាល​កីឡាករ​ទាំងពីរ ជាក់ស្តែង​អំឡុង​ការប្រកួត Alvaro បាន​ចំអក​ឲ្យ​តារា​របស់ Barcelona រូបនេះ​ថា "​អេ អា​កន្តឿ​" ទើប​ធ្វើ​ឲ្យ Messi ក្តៅក្រហាយ​និង​បាន​ឆ្លើយតប​វិញ​ថា "​យី អា​ឈ្លើយ​"​។​

​កីឡាករ Messi ចាក​ចេញពី​ទីលាន​ដោយ​ឈី​ភ្នែក​ម្ខាង​បន្ទាប់ពី​ស៊ី​មួយ​កែង​របស់​កីឡាករ​ខ្សែការពារ Espanyol នៅក្នុង​ការប្រកួត​ដ៏​សាហាវ​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ ​ម៉ា​កា​

មតិយោបល់