adverise with khmeread Untitled 1

កុំ​មើលងាយ​ខ្ញី ជីរអង្កាម និង​គ្រឿងផ្សំ​ទាំងអស់នេះ​! វា​ជួយ​បំបាត់​ចុក​ហើមពោះ​ត្រឹមតែ ៦០ វិនាទី​ប៉ុណ្ណោះ​

    ​គ្មាន​នរណា​ចង់​ហើមពោះ​ទេ ដោយសារ​វា​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​។ បញ្ហា​មិនអាច​បំបាត់​ទៅដោយ​ងាយ​ទេ ដូច្នេះ​នេះ​ជា​វិធី​បំបាត់​ត្រឹមតែ ៦០ វិនាទី​ប៉ុណ្ណោះ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹក ២ លីត្រ​
​    ​- ស្លឹក​ជីរអង្កាម ១២ សន្លឹក​
​    ​- ខ្ញី​ហាន់​រួច ១ ស្លាបព្រា​បាយ​
​    ​- ក្រូចឆ្មា​ចិត​ស្ដើងៗ ១ ផ្លែ​
​    ​- ត្រសក់​ចិត​សំបក​រួច ហាន់​ជា​បន្ទះៗ ១ ផ្លែ​។​

​    ​* របៀប​ផ្សំ​៖
​    ​លាយ​គ្រឿងផ្សំ​បញ្ចូល​គ្នា និង​ទុក​ក្នុង​ទូទឹកកក​ព្រលឹម​ឡើង​ផឹក​មួយ​កែវ​ជាការ​ស្រេច​។ ទឹក​នេះ​នឹង​ជួយ​ជំរុញ​ការរំលាយ​អាហារ បង្ការ​ចំណង់​អាហារ​ហួសហេតុ ការ​ទល់លាមក និង​ហើមពោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់