adverise with khmeread 1

ខ្លាំង​មែន​! ប្រឡង​រូបវិទ្យា​កម្រិត​ពិភពលោក​ជាប់​លេខ ១ បាន​ពិន្ទុ​ពេញ ១០០% ក្នុងចំណោម​បេក្ខជន​ជាង ១៧ ម៉ឺន​នាក់​

    ​សិស្ស​អាមេរិកកាំង​ដើមកំណើត​អាស៊ី​ម្នាក់នេះ​បាន​ក្លាយជា​សិស្ស​ដំបូង​គេ​បំផុត​ដែល​រក​ពិន្ទុ​រូបវិទ្យា​កម្រិត​ពិភពលោក AP Physics បាន ១០០% ពេញ ល្អឥតខ្ចោះ​។ 

​    ​សិស្ស​ឈ្មោះ Jason Xia អាយុ ១៦ ឆ្នាំ សព្វថ្ងៃ​កំពុង​រៀន​នៅ​វិទ្យាល័យ Naperville North High School ក្នុង​រដ្ឋ Illinois​។ 

​    ​សិស្ស​រូបនេះ​មិន​រំពឹងថា​បាន​ពិន្ទុ​ខ្ពស់​ទេ ប៉ុន្តែ​លទ្ធផល​ដែល​ប្រកាស​ដោយ​ក្រុមប្រឹក្សាភិបាល​មហាវិទ្យាល័យ (College Board) កាលពី​សប្តាហ៍​មុន​បាន​បង្ហាញថា Jason Xia ជា​សិស្ស​តែ​ម្នាក់​គត់​ដែល​ទទួលបាន​ពិន្ទុ​ពេញ ៨០ លើ ៨០​។ 

​    ​វា​ជា​រឿង​មិនធម្មតា​ទេ ដែល Jason Xia អាច​រកបាន​ពិន្ទុ​រូបវិទ្យា​កម្រិត​ពិភពលោក​បាន​ពេញ ១០០% លើ​បេក្ខជន​ប្រឡង​ជុំវិញ​ពិភពលោក​ចំនួន ១៧០.១៤៤ នាក់​។ 

​    ​Jason Xia និយាយថា គាត់​គ្រាន់តែ​សំណាង​ប៉ុណ្ណោះ មិន​ខ្លាំង​ស្អី​នោះទេ​។ គាត់​និយាយថា "​ខ្ញុំ​ភ្ញាក់ផ្អើល​នឹង​ពិន្ទុ​នេះ​ណាស់ ព្រោះ​ខ្ញុំ​មិន​រំពឹង​បាន​ពិន្ទុ​ខ្ពស់​ម្តងណា​ឡើយ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់