adverise with khmeread 1

ចង់ឱ្យ​ទឹកអប់​ក្រអូប​ពេញ​មួយថ្ងៃ កុំ​បាញ់​លើ ក ឬ កដៃ បាញ់​ត្រង់​ទីតាំង​យុទ្ធសាស្ត្រ​ទាំងនេះ​វិញ​

    ​មនុស្ស​ភាគច្រើន​លើសលុប​ជឿថា ការបាញ់​ទឹកអប់​ត្រ​ង់ក និង​កដៃ ជួយ​ឱ្យ​ក្រអូប​បានយូរ ប៉ុន្តែ​អ្នកជំនាញ​និយាយថា តំបន់​ផ្សេងទៀត​លើ​រាងកាយ​ទើប​ធ្វើឱ្យ​ក្រអូប​ជាប់​បាន​ពេញ​មួយថ្ងៃ​។ 

​    ​លោក Steven Claisse អ្នកជំនាញ​ខាង​ទឹកអប់​នៅ​ក្រុមហ៊ុន Takasago បាន​ណែនាំ​ឱ្យ​បាញ់​ទឹកអប់​ពីរ​បី​ផែត លើ​រន្ធ​ផ្ចិត​។ 

​    ​វា​មាន​ប្រសិទ្ធភាព​ក្រអូប​ពេញ​មួយថ្ងៃ ព្រោះ​បាញ់​នៅត្រង់​ផ្ចិត​ជួយ​បំ​ភាយ​កម្តៅ​ចេញពី​កណ្តាល​រាងកាយ និង​ជួយ​ឱ្យ​ទឹកអប់​ធុំក្លិន​ក្រអូប​បាន​ពេញ​មួយថ្ងៃ​។ 

​    ​លោក Claisse ក៏​ណែ​នាំឱ្យ​បាញ់​ទឹកអប់​លើ​សក់​ផងដែរ ព្រោះ​សរសៃសក់​ជួយ​រក្សា​ក្លិនក្រអូប​បានយូរ ប៉ុន្តែ​បើ​អ្នកប្រថុយ​ធ្វើបែបនេះ សក់​ក៏​ងាយ​នឹង​ងាប់​ដែរ​។ 

​    ​បាញ់​ទឹកអប់​នៅ​ខាងក្រោយ​ត្រចៀក​ក៏​ជួយ​ឱ្យ​ក្រអូប​បានយូរ​ដែរ ព្រោះ​ក្រោយ​ត្រចៀក​មាន​ជាតិ​ខ្លាញ់​ច្រើន មានន័យថា​វា​ជួយ​រក្សា​ក្លិនក្រអូប​បានយូរ​។ 

​    ​ហើយ​ទីតាំង​ក្តៅៗ​លើ​រាងកាយ​ពីរ​ទៀត គឺ​គន្លាក់អាចម៍ និង​គន្លាក់ដៃ ក៏​ជួយ​ឱ្យ​ទឹកអប់​ក្រអូប​បានយូរ​ដូចគ្នា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់