adverise with khmeread Untitled 1

បុរស​អង់គ្លេស​ម្នាក់​បាន​បង្ហោះ​រូបភាព​កូនស្រី​អាយុ ៤ ឆ្នាំ​កើត​មហារីក​ដំណាក់កាល​ចុងក្រោយ ធ្វើឱ្យ​ឪពុកម្តាយ​សឹង​ទាំងអស់​ទប់ទឹក​ភ្នែក​លែង​ជាប់ សូម្បី​តារាចម្រៀង Harry Styles ក៏​ទប់ចិត្ត​មិនបាន​ដែរ​

    ​ឪពុក​ដ៏​កម្សត់​ម្នាក់​ចង់ឱ្យ​ពិភពលោក​ឃើញ​រូបភាព​នេះ ដែល​គាត់​បាន​ថត​កូនស្រី​អាយុ ៤ ឆ្នាំ​របស់គាត់ ខណៈ​នាង​កំពុង​ស៊ូទ្រាំ​នឹង​ជំងឺមហារីក​បន្ទាប់ពី​គ្រូពេទ្យ​បាន​ប្រាប់ថា នាង​មាន​ពេលវេលា​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ដើម្បី​រស់នៅ​។​

​    ​លោក Andy Whelan ជាង​អគ្គីសនី​ម្នាក់​មកពី​ភូមិ Oswaldtwistle នៅ​តំបន់ Lancashire ចក្រភព​អង់គ្លេស បាន​ចែករំលែក​រូបភាព​ស​ខ្មៅ​របស់​កូនស្រី​របស់លោក​ឈ្មោះ Jessica នៅលើ​ទំព័រ Facebook របស់លោក​អំពី​ជំងឺ​របស់​នាង​។​

​    ​ដោយ​បង្ហោះ​រូបភាព​នៅលើ​ទំព័រ "Jessica Whelan - A fight against Neuroblastoma" លោក Andy បានសរសេរថា "​នេះ​ជា​រូបថត​ដែល​ខ្ញុំ​សម្រេចចិត្ត​ទាំង​ពិបាក​បំផុត​ដើម្បី​បង្ហោះ​"​។​

​    ​លោក​បានសរសេរថា "​ប៉ុន្មាន​ថ្ងៃមុន នាង​ត្រូវ​បានផ្តល់​ពេលវេលា​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ដើម្បី​រស់នៅ​។ រូបភាព​នេះ​ត្រូវបាន​ថត​ឡើង​នៅពេលដែល​យើង​ជា​ឪពុកម្តាយ​មិនអាច​ផ្តល់​ភាពកក់ក្តៅ​ដល់​កូន​។ Jessica បាន​រុញ​ពួកយើង​ចេញ​ឆ្ងាយ ខណៈ​នាង​សុខចិត្ត​ឈឺចាប់​តែម្នាក់ឯង​"​។​

​    ​Jessica បាន​ស៊ូទ្រាំ​នឹង​ជំងឺមហារីក​សរសៃប្រសាទ​ដំណាក់កាល​ទី​បួន​អស់​រយៈពេល ១៣ ខែ​មកហើយៗ ឥឡូវ​នាង​ត្រូវ​បានផ្តល់​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ដើម្បី​រស់នៅ​បន្ទាប់ពី​លោក Andy និង​អ្នកស្រី Nicki Prendergast បានសម្រេច​ចិត្ត​ឈប់​ព្យាបាល​នាង​ដើម្បី​អនុញ្ញាតឱ្យ​ក្មេងស្រី​ដ៏​ស្រស់ស្អាត​ម្នាក់នេះ​រីករាយ​នឹង​ជីវិតចុងក្រោយ​។​

​    ​លោក Andy បាន​ពន្យល់ថា គាត់​បង្ហាញ​រូបភាព​មួយ​សន្លឹក​នេះ​ដោយ​មិន​មានបំណង​ធ្វើឱ្យ​នរណាម្នាក់​មិន​ពេញចិត្ត ឬ​ខឹង​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​ប្រាប់​ឪពុកម្តាយ​ទាំងអស់​ប្រុងប្រយ័ត្ន​ពី​ជំងឺមហារីក​ដែល​កើតឡើង​ចំពោះ​ក្មេងៗ ហើយ​លោក​សង្ឃឹមថា មនុស្ស​នឹង​អាចធ្វើ​អ្វីមួយ​នៅ​ថ្ងៃ​អនាគត ដូច្នេះ​ក្មេងៗ​នឹងមិន​ឈឺចាប់​ដោយសារ​ជំងឺ​នេះ ហើយ​ឪពុកម្តាយ​ក៏​នឹងមិន​ត្រូវ​មើល​កូនៗ​របស់ខ្លួន​ឈឺចាប់​បែបនេះ​ដែរ​។​

​    ​Jessica ត្រូវបាន​រកឃើញ​ជំងឺមហារីក​ដំណាក់កាល​ទី​បួន​នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៥ បន្ទាប់ពី​នាង​មានការ​ឈឺចាប់​នៅ​ដៃ និង​ស្មា​របស់​នាង ក្រុម​វេជ្ជបណ្ឌិត​បាន​រកឃើញ Jessica មាន​មេរោគ​ឆ្លង​នៅក្នុង​ឆ្អឹង​ទៀតផង​។​

​    ​បន្ទាប់ពី​រូបភាព​នេះ​ត្រូវបាន​ល្បី​រន្ទឺ​ពេញ​បណ្តាញ​ព័ត៌មាន តារាចម្រៀង Harry Styles ដែលជា​សមាជិក​ក្រុម​ចម្រៀង​ដ៏​ល្បី One Direction បាន​ទាក់ទង​គ្រួសារ​នេះ ដោយ​ចង់​និយាយ​ផ្ទាល់​តាម​ទូរស័ព្ទ​ជាមួយ Jessica ទៀតផង​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់