adverise with khmeread 2

មិនគួរ​ឱ្យ​ជឿ រូបមន្ត​បន្លែ​ផ្លែឈើ​ទាំងនេះ​ជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​កម្រិត​ស្រាល​ជាសះស្បើយ​

    ​លោក​វេជ្ជបណ្ឌិត J. Zirdum បាន​បកស្រាយ​ក្នុង​កម្មវិធី​ទូរទស្សន៍ “The Edge of Science” ថា រូបលោក​បាន​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ខ្លួនឯង​ជាសះស្បើយ​ដោយ​ពិសា​តែ​អាហារ​ធម្មជាតិ​សុទ្ធ​។

​    ​អាហារ​ធម្មជាតិ​ទាំងនោះ​រួមបញ្ចូល​ផ្លែឈើ​និង​បន្លែស្រស់ រួមទាំង​ត្រី​ធូ​ណា ដែល​សម្បូរ​វីតាមីន B12 ដែលមាន​សារៈសំខាន់​ក្នុង​ការជួយ​ឱ្យ​រាងកាយ​បំពេញ​មុខងារ​បាន​ស្រួលបួល​។  

​    ​លោក​វេជ្ជបណ្ឌិត J. Zirdum បាន​ស្រក​ទម្ងន់​អស់ ២៣ គីឡូក្រាម​ក្នុង​រយៈពេល ៣ ខែ​ជាមួយ​អាហារ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ខាងក្រោម​នេះ ហើយ​គាត់​បាន​បន្ត​ទទួលទាន​វា​អស់ ១២ ឆ្នាំ​មកហើយៗ​ពុំមាន​រោគសញ្ញា​ជំងឺ​នេះ​ក្នុង​ខ្លួន​គាត់​ទៀតឡើយ​។ 

​    ​* គ្រឿងផ្សំ​៖
​    ​- ផ្លែ​គី​វី ២
​    ​- ចេកអំបូង ៥ ផ្លែ (​ចេក​អ្វី​ក៏បាន ចេកទុំ​)
​    ​- ផ្លែ​ប៉ោម ២
​    ​- ស្ពៃក្រញាញ់​មួយ​ក្ដាប់​។​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​៖
​    ​កិន​គ្រឿងផ្សំ​បញ្ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​និង​ថែម​ទឹក​សុទ្ធ​កន្លះ​លីត្រ​ចូល​។ ពិ​សាវា​ពាក់កណ្ដាល​ពេលព្រឹក​មុនពេល​បាយ និង​សល់​ប៉ុន្មាន​ទៀត ផឹក​ពេល​ថ្ងៃ និង​ល្ងាច​មុន​ពេលបាយ​ដូចគ្នា​ហើយ​អ្នក​នឹងមាន​កម្លាំង​ពេញ​មួយថ្ងៃ​។ លោកអ្នក​គួរ​ឧស្សាហ៍​ពិសា​វា​ឱ្យបាន​ទៀងទាត់ បើ​មិនបាន​រាល់ថ្ងៃ យ៉ាងហោចណាស់​ក៏បាន ៣​ទៅ​៤ ដង​ក្នុង​មួយ​សប្តាហ៍​ដែរ ដើម្បី​ព្យាបាល និង​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​។ 

​    ​ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​កម្រិតធ្ងន់​ធ្ង​រហើយ​នោះ វិធី​នេះ​មិនអាច​ជួយ​លោកអ្នក​បានទេ​៕ 

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់