adverise with khmeread 1

ប្តី​អាល្លឺម៉ង់​ម្នាក់នេះ​សារភាពថា កាប់​ប្រពន្ធ​ហ្វីលីពីន ៨ កង់ ដើម្បី​បាន​ទៅលេង​ស្រី​នៅ​ប្រទេស​ថៃ​

    ​អ្នកជំនាញ​ខាង​កុំព្យូទ័រ​ម្នាក់​បានសម្លាប់​ប្រពន្ធ​របស់ខ្លួន ហើយ​បន្ទាប់មក​កាត់​ជា ៨ កង់ ព្រោះ​ប្រពន្ធ​ខ្លួន​ជា​របាំង​នៅក្នុង​ដំណើរ​កម្សាន្ត​ទៅលេង​ស្រី​នៅ​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail​។​

​    ​ឧក្រិដ្ឋជន​ឈ្មោះ Horst Koenig វ័យ ៥៣ ឆ្នាំ​បាន​សារភាព​នៅក្នុង​តុលាការ​អាល្លឺម៉ង់​ថា រូបគេ​បានសម្លាប់​ប្រពន្ធ​ខ្លួនឯង​ដែល​បានរស់នៅ​ជាមួយគ្នា​អស់ ១០ ឆ្នាំ គឺ​អ្នកស្រី Grace វ័យ ៣៧ ឆ្នាំ​មកពី​ប្រទេស​ហ្វីលីពីន ហើយ​បាន​ជម្រះ​គណនី​ធនាគារ​របស់​អ្នកស្រី (​ដក​លុយ​យក​ចាយ​ខ្ទេច​) ដូច្នេះ​ជនល្មើស​នេះ​អាច​ដើរលេង​កម្សាន្ត​នៅ​អាស៊ី​។​

​    ​នៅ​តុលាការ Augsburg State Court ក្នុង​រដ្ឋ Bavaria បុរស​ម្នាក់នេះ​បាន​សារភាពថា បានរៀបចំ​គម្រោង​ធ្វើឃាត​ប្រពន្ធ​ខ្លួន ហើយ​បាន​រៀបរាប់​ពី​របៀប​ដែល​រូបគេ​សម្លាប់​។​

​    ​រូបគេ​បាន​សារភាពថា ខ្លួន​បាន​ជួល​ឃ្លាំង​មួយ​នៅ​ទីក្រុង Augsburg កន្លែង​ដែល​រូបគេ​ដំឡើង​កុំព្យូទ័រ​មួយ​ដើម្បី​ស្រាវជ្រាវ​ពី​របៀប​សម្លាប់​មនុស្ស​ជាមួយ​ការ​វាយ​តែម្តង​ចំក្បាល​។ បុរស​ម្នាក់នេះ​បាន​បន្តថា ខ្លួន​បាន​វាយ​ប្រពន្ធ​ខ្លួន​ជាមួយ​ញញួរ​ទម្ងន់​ពីរ​គីឡូក្រាម​ចំក្បាល ហើយ​បន្ទាប់មក​យក​ស្កុ​តរុំ​ក្បាល​របស់​នាង​រហូតដល់​នាង​ដាច់ខ្យល់​ស្លាប់​។​

​    ​ឧក្រិដ្ឋជន​ម្នាក់នេះ​បាន​បន្តថា មុននឹង​វា​ចាក​ចេញទៅ​ប្រទេស​ថៃ វា​បាន​កាត់​ប្រពន្ធ​ខ្លួន​ជា ៨ កង់ ហើយ​យក​បំណែក​សាកសព​ទាំងនោះ​ដាក់​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​។​

​    ​មុននឹង​វា​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​ជួប​ស្រី​ដែល​វា​បាន​ជជែក​កម្សាន្ត​នៅលើ​អ៊ី​ធឺ​ណេ​ត វា​បាន​ផ្ញើ​សារ​អ៊ីមែល​ទៅ​មិត្តភក្តិ និង​គ្រួសារ​របស់​អ្នកស្រី Grace ដោយ​និយាយថា នាង​បាន​ចាកចេញ​ពី​វា​ហើយ​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​វិញ​ហើយៗ​វា​នឹង​តាម​យក​នាង​មកវិញ​។​

​    ​បុរស​ម្នាក់នេះ​បាន​ស្នាក់នៅ​ប្រទេស​ថៃ​អស់បី​សប្តាហ៍ ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​ពេល​វិល​ត្រឡប់មក​អាល្លឺម៉ង់​វិញ បន្ទាប់ពី​គ្រួសារ​ជនរងគ្រោះ​បាន​ប្តឹង​។​

​    ​ការកាត់ទោស​នេះ​ត្រូវបាន​រំពឹងទុក​ថា នឹង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ ហើយ​បុរស​ម្នាក់នេះ​នឹង​ជាប់គុក​អស់​មួយជីវិត​ពីបទ​ធ្វើឃាត​គិតទុក​ជាមុន​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់