adverise with khmeread 0

ក្នុងចំណោម​មនុស្ស​ល្បី មានតែ​តារា​ល្បី​ប្រាំ​រូបនេះ​ទេ​ដែល​ហ៊ាន​បំបៅ​ដោះ​កូន​ជា​សាធារណៈ និង​កន្លែងធ្វើការ​

    ​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា តារា​និង​អ្នកនយោបាយ​ស្រី​ទាំងនេះ​ហ៊ាន​បំបៅ​ទារក​ពេល​កំពុងធ្វើការ​ងារ​។ នេះ​ពិតជា​ពិបាក​ថ្លែង​ណាស់ ដែល​ពួកគេ​អាចធ្វើ​បែបនេះ​ទៅបាន​។​

​    ​កន្លងមក​មានតែ​ជន​ល្បី ៥ នាក់​នេះ​ប៉ុណ្ណោះ​ដែល​ហ៊ាន​បំបៅ​ដោះ​ឱ្យគេ​ឃើញជាក់ស្តែង​នឹង​ភ្នែក​។​

​    ​១. លោកស្រី Manuela D’Avila
​    ​នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រី​ប្រេ​ស៊ី​ល​លោកស្រី Manuela D’Avila បំបៅកូន​របស់គាត់​ក្នុង​រដ្ឋសភាជាតិ​ហើយ​បាន​ល្បី​ពេញ​ពិភពលោក​។​

​    ​២. សមាជិកសភា​លោកស្រី Victoria Donda Perez
​    ​លោកស្រី​ត្រូវបាន​គេ​លួច​ថត​ដោយ​ចៃដន្យ​ពេល​កំពុង​បំបៅ​ដោះ​ទារក ៨ ខែ​ក្នុង​វិមាន​សភា Congressional Palace ក្នុង​រដ្ឋធានី Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​។​

​    ​៣. តារា​សម្ដែង និង​ជា​ផលិតករ Alyssa Milano
​    ​តារា​សម្ដែង និង​ជា​ផលិតករ និង​ជា​អតីត​អ្នកចម្រៀង​អាមេរិក​លោកស្រី Alyssa Milano បាន​បំបៅ​ដោះ​កូន​របស់គាត់​នៅ​កម្មវិធី​មួយ​ឈ្មោះថា The Talk ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៥​។​

​    ​៤. តារាចម្រៀង Beyoncé
​    ​Beyoncé បាន​បំបៅកូន​តាម​សារ​ធារ​ណៈ​ក្នុង​ឆ្នាំ ២០១២ នៅពេល​គាត់​បរិភោគ​អាហារ​ថ្ងៃត្រង់​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក​ជាមួយនឹង​ប្ដី​គាត់​ជា​តារាចម្រៀង Jay-Z ។​

​    ​៥. Angelina Jolie
​    ​Angelina Jolie បានបង្ហាញ​ពិភពលោក​ឱ្យឃើញថា​បំបៅកូន​នៅតាម​សារ​ធា​រណៈ​គឺ​មិន​អី​ទេ នៅពេល​គាត់​ថតរូប​ភាព​ដាក់​គំរប​ទស្សនាវដ្ដី W ពេល​កំពុង​បំបៅកូន​ក្នុង​ឆ្នាំ ២០០៨៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់