adverise with khmeread 1

តាមពិត​វិធី​ធ្វើ​ឱ្យជើង​ស្ត្រី​ទន់​ល្មឿយ និង​រលោង​បែប​ធម្មជាតិ ងាយស្រួល​ដល់​ថ្នាក់​ហ្នឹង​សោះ​!

    ​ជើង​ស្រស់ស្អាត​និង​មាន​សំណើម​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​សម្រស់​របស់​ស្ត្រី ហើយ​ជើង​ទន់​រលោង​បែប​ធម្មជាតិ​គឺជា​ក្តី​សុបិន​របស់​ស្ត្រី​គ្រប់រូប​។ ជើង​រឹង​ស្ងួត​ប្រេះ​ធ្វើឱ្យ​ស្ត្រី​មើលទៅ​មិន​ស្អាត បាត់បង់​សម្រស់​អស់​ពាក់កណ្តាល​។ ប៉ុន្តែ​ជាមួយ​រូបមន្ត​សាមញ្ញ​ខាងក្រោម លោកអ្នក​នឹងមិន​ចាំបាច់​ទៅ​ហាង​សាឡ​ន​អស់​លុយ​ច្រើន​តទៅទៀត​នោះឡើយ​។ 

​    ​* គ្រឿងផ្សំ​ដើម្បី​ទទួលបាន​ជើង​ស្អាត​រលោង​ទន់​ល្មឿយ និង​ទាក់ទាញ
​    ​- ម្សៅ Baking Soda ៣ ស្លាបព្រា​បាយ​
​    ​- ទឹក​ក្តៅ​ឧណ្ហៗ ៤ ទៅ ៥ លីត្រ​

​    ​* វិធី​អនុវត្ត​
​    ​រំលាយ​ម្សៅ Baking Soda ក្នុង​ទឹក​ក្តៅៗ ហើយ​ត្រាំ​ជើង​ក្នុង​ទឹក ១៥ ទៅ ២០ នាទី​។ បន្ទាប់មក ដក​ជើង​ចេញ ហើយ​យក​ថ្ម​ខាត់​រលោងៗ មក​ខាត់​ជើង (​ត្រង់​កន្លែង​ប្រេះ​) មួយសន្ទុះ សឹម​លាប​ក្រែ​មកា​រពារ​ជើង​ខ្លះ ឬ បើ​មិន​អ៊ីចឹង​លាប​ក្រែ​ម Vaseline​។ បន្ទាប់មក​យក​ស្រោមជើង​ពាក់ ឬ​រុំ​ថង់ ទុកចោល​មួយ​យប់​។ 

​    ​លោក​អ្នកនឹង​សង្កេតឃើញ​ភាពខុសគ្នា​លើ​ជើង បន្ទាប់ពី​អនុត្ត​លើកទីមួយ​។ 

​    ​អនុវត្ត​បែបនេះ ៥ ទៅ ៧ ថ្ងៃ​ជាប់​គ្នា​។ បន្ទាប់មក សម្រាក ៧ ថ្ងៃ ចាំ​អនុវត្ត ៥ ទៅ ៧ ថ្ងៃ​ទៀត ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់