adverise with khmeread 1%284%29

ក្រុម Real Madrid និង Atletico Madrid ជាប់​បម្រាម​ពី​ការទិញ​កីឡាករ​រហូតដល់​ឆ្នាំ ២០១៧

ក្រុម​យក្ស​ទាំងពីរ​មកពី​ទីក្រុង Madrid គឺ Atletico Madrid និង Real Madrid ត្រូវបាន FIFA ហាមឃាត់​ពី​ការទិញ​កីឡាករ​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ពីរ​ទៀត​នាពេលខាងមុខ​។​

​ក្រុម​ទាំងពីរ​ត្រូវបាន​ដាក់ពិន័យ​ដោយសារ​រំលោភបំពាន​ទាក់ទង​នឹង​ការផ្ទេរ​និង​ចុះឈ្មោះ​កីឡាករ​ក្រោម​អាយុ ១៨ ឆ្នាំ​។ ក្រុម​ទាំងពីរ​នឹងមិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការទិញ​កីឡាករ ក្នុង​ទីផ្សារ​ដោះដូរ​ពីរ​ខាងមុខ​ទេ (​រដូវក្តៅ​ឆ្នាំ ២០១៦ និង​ខែមករា ឆ្នាំ ២០១៧) ប៉ុន្តែ​ពួកគេ​អាច​ទិញ​កីឡាករ​ទុក​មុន​បាន​ក្នុង​រយៈពេល​នេះ​។

​ក្លឹប​យក្ស​ទាំងពីរ​ក៏ត្រូវ​បាន​ពិន័យ​ជា​សាច់ប្រាក់​ផងដែរ​ដោយ​ក្រុម Atletico Madrid ត្រូវ​បង់ប្រាក់​ចំនួន ៦២២,០០០ ផោន និង Real Madrid ចំនួន ២៥០,០០០ ផោន​។​

​ក្រុម​ទាំងពីរ​នៅតែ​អាច​លក់​កីឡាករ​បាន​ដដែល ខណៈ​សារព័ត៌មាន​នឹងដាក់​សំណួរ​ជុំវិញ​វាសនា​របស់​កីឡាករ​ដូចជា Isco, Cristiano Ronaldo, Antoine Griezmann និង Gareth Bale ដែល​អ្នក​ទាំងនេះ​កំពុង​ត្រូវបាន​បញ្ចុះបញ្ចូល​ឲ្យ​ចាក​ចេញពី​រដ្ឋធានី​រប​ស់​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​។​

​ក្រុម Atletico Madrid និង Real Madrid អាច​នឹង​ប្រើ​សិទ្ធិ​របស់​ពួកគេ​ដើម្បី​ដាក់​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​បម្រាម​នេះ​ដូច​ក្រុម Barcelona កាលពី​ឆ្នាំ ២០១៥ ដែរ​ដែល​អាច​ពន្យា​បម្រាម​បណ្តោះអាសន្ន​រហូតដល់​មានការ​សន្និដ្ឋាន​ណាមួយ​ត្រូវបាន​បង្ហាញ​។​

​ទោះជា​យ៉ាងណា ក្រុម​មកពី​ទីក្រុង Madrid ទាំងពីរ​នេះ នឹង​ប្រញាប់​ដុតដៃដុតជើង​ដើម្បី​ស្វែងរក​កីឡាករ​ណាមួយ​ដែល​អាច​ទិញ​បាន​ក្នុង​ខែ​នេះ​៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់