adverise with khmeread 0

មនុស្ស​ដែល​ពូកែ​យំ មិនមែន​ទន់ជ្រាយ​ដូច​គេ​ថា​ទេ​! នេះ​ជា​ចំណុចខ្លាំង​ទាំង ៤ ដែល​អ្នក​មិន​ធ្លាប់​បានដឹង​ពី​មនុស្ស​ពូកែ​យំ​

    ​កីឡាការិនី​វាយ​ក្នុង​ទ្រុង នាង Ronda Rousey ដែលជា​ជើងឯក UFC រកចំណូលបាន ៦,៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ មុននឹង​ឡើង​ប្រកួត នាង​តែងតែ​យំ ប៉ុន្តែ​នេះ​មិនមែន​ដោយសារ​នាង​ខ្លាច​គូប្រកួត​ទេ តែ​នាង​យំ​គឺ​ដើម្បី​បង្កើន​ទំនុកចិត្ត និង​កុំឱ្យ​ភ័យខ្លាច​គូប្រកួត​តែប៉ុណ្ណោះ​។ 

​    ​កា​រយំ​មិនមែនជា​រឿង​ចម្លែក​ទេ ព្រោះ​វា​ជា​ប្រតិកម្ម​ធម្មតា​ចំពោះ​ស្ថានភាព​ផ្សេងៗ​គ្នា​របស់​មនុស្ស ហើយ​មនុស្ស​ខ្លាំង​បំផុត និង មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​ក៏​ធ្លាប់​យំ​ជា​សាធារណៈ​ដែរ មានដូចជា លោក Abraham Lincoln, លោក George Washington និង លោក Obama​។ 

​    ​អ្នកជំនាញ​ចិត្តសាស្ត្រ​បាន​អះអាង​ផ្ទុយ​ពី​ការគិត​របស់​យើង​គ្រប់គ្នា ដោយ​ពួកគេ​សំអាងថា កា​រយំ​ជាស​ញ្ញា​នៃ​ភាពខ្លាំង​ខាង​ផ្លូវចិត្ត​។ 

​    ​ខាងក្រោម​នេះ​ជា​ការពិត​ដើម្បី​គាំទ្រ​អំណះអំណាង​របស់​អ្នកជំនាញ​ចិត្តសាស្ត្រ​៖
​    ​១. កា​រយំ​ចង្អុល​បង្ហាញថា​អ្នកចេះ​ពី​របៀប​គ្រប់គ្រង​ស្ត្រេ​ស មុនពេល​វា​ផ្ទុះឡើង​។ ហើយ​ការ​យំ​ជួយ​បំបាត់​ស្ត្រេ​ស និង​ទប់ស្កាត់​កុំឱ្យ​ខូចសុខភាព​ជារួម​។ 

​    ​២. កា​រយំ​ចង្អុល​បង្ហាញថា មិនមាន​ក្តីបារម្ភ​អំពី​ការនិយាយ​របស់​មនុស្ស​ក្នុងសង្គម​។ ជាធម្មតា មនុស្ស​ស្រី​យំ​ច្រើន គេ​ថា​ឆ្កួត ហើយ​បើ​បុរស​យំ​ច្រើន​គេ​ថា​ទន់ជ្រាយ​។ ប៉ុន្តែ​ការ​យំ​ជា​សញ្ញា​បង្ហាញថា ពួកគេ​ជាម​នុស្ស​ដែល​អាច​ដោះស្រាយបាន​ជាមួយ​អារម្មណ៍​រំជើបរំជួល​ខ្លាំង ចំណែកឯ​មនុស្ស​ទន់ខ្សោយ មិន​ហ៊ាន​បញ្ចេញ​ទឹកភ្នែក​ឱ្យគេ​ឃើញ​ទេ​។ 

​    ​៣. កា​រយំ​បង្ហាញថា អ្នក​មិន​ខ្លាច​ក្នុង​ការបញ្ចេញ​អារម្មណ៍​ផ្សេងៗ​នោះឡើយ​។ ការ​យំ​ជា​វិធី​ទប់​ទល់នឹង​កំហឹង ការខកចិត្ត ទុក្ខព្រួយ និង​ការ​ថ្នាំងថ្នាក់​ចិត្ត​។ ការ​ទប់​ទល់នឹង​អារម្មណ៍​បែបនេះ​គឺ​ពិតជា​លំបាក ជា​ពិ​សេ​នៅពេល​លោក​អ្នកជា​មនុស្ស​អវិជ្ជមាន​។ ហើយ​ត្រូវ​ទាម​ទាម​ភាពក្លាហាន និង​ភាព​រឹង​ពឹង​សម្បើម​ណាស់​ដើម្បីឱ្យ​មនុស្ស​យំ​ជា​សាធារណៈ​នៅ​ចំពោះមុខ​អារម្មណ៍​ទាំងអស់នេះ​។​

​    ​៤. កា​រយំ​ធ្វើឱ្យ​អ្នក​ក្លាយជា​មេដឹកនាំ​។ ក្នុងករណី​ភាគច្រើន កា​រយំ​ជួយ​ឱ្យ​មនុស្ស​ជុំវិញខ្លួន​បាន​ធូរស្បើយ​។ ឧទាហរណ៍ ប្រសិនបើ​លោកអ្នក​និង​មនុស្ស​ជុំវិញខ្លួន​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក នោះ​មនុស្ស​ជុំវិញខ្លួន​នឹង​យល់​នូវ​សារ​របស់​លោកអ្នក ថា​វា​ជាការ​ត្រឹមត្រូវ​ណាស់​ដែល​ត្រូវ​យំ​បែបនេះ​។ ហើយ​ពួកគេ​នឹងមិន​ហ៊ាន​ប្រកែក​តវ៉ា​នឹង​សម្តី​លើកឡើង​របស់លោក​អ្នក​នោះឡើយ អំឡុងពេល​យំ​ក្នុងស្ថានភាព​លំបាក ព្រោះ​ពួកគេ​យល់​ថ​ការលើកឡើង​របស់លោក​អ្នកជា​ការត្រឹមត្រូវ​ទាំងអស់​។ ប្រការនេះ​នឹងធ្វើ​ឱ្យ​អ្នក​ស្ថិតក្នុង​ស្ថានភាព​មានប្រៀប​លើ​មនុស្ស​ជុំវិញខ្លួន​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់