adverise with khmeread Untitled 1

ពិភពលោក​មិន​រលាយ​រលត់​ដោយសារ​អាចម៍ផ្កាយ​បុក​ស្អី​នោះទេ គឺ​រលាយ​ដោយសារ​ទឹកកក​រលាយ​នេះឯង​

    ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ចេញ​វីដេអូ​ពង្រួម​ពេលវេលា​មួយ​ដោយ​ប្រៀបធៀប​ទឹកកក​នៅ​សមុទ្រ​អាក់​ទិ​ក​តាំងពី​ឆ្នាំ ១៩៨៤ រហូតដល់​ឆ្នាំ ២០១៦ នេះ ហើយ​វា​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ទឹកកក​ចាប់ផ្តើម​រួម​តូច​ក្នុងអំឡុង​បី​ទសវត្សរ៍​មកនេះ​។ នេះ​បើ​យោងតាម CNN ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​។​

​     ដូចដែល​លោកអ្នក​ឃើញ​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ ទឹកកក​សមុទ្រ​គឺ​ដូច​រុក្ខជាតិ​ដែរ​។ វា​មាន​ទឹកកក​តាម​រដូវ​កាល និង​អាយុកាល​។ ទឹកកក​សមុទ្រ​តាម​អាយុកាល​អាច​រស់​នៅបាន​រាប់​ឆ្នាំ ហើយ​នៅតែ​ក្រាស់​។ វា​អាច​នៅ​គង់វង្ស​ចាប់ពី ៤ ឬ ៩ ឆ្នាំ ឬក៏​មិន​រលាយ​តែម្តង​បើ​ទោះ​អំឡុង​រដូវក្តៅ ហើយ​អាចមាន​កម្រាស់​បួន​ម៉ែត្រ​។​

​    ​ប៉ុន្តែ​ចុងក្រោយ​នេះ ទឹកកក​សមុទ្រ​កាន់តែ​ស្តើង​ទៅក្នុង​ពេល​មិន​ដល់ ១ ឆ្នាំ​ផង​ទេ ហើយ​វា​ចាប់ផ្តើម​រលាយ​ខ្លាំង​នៅ​ទូទាំង​តំបន់​អង់តាកទិក​។ 

​    ​នៅក្នុង​ខែកញ្ញា ទឹកកក​សមុទ្រ​អាក​ទិ​កបាន​ធ្លាក់​មក​កម្រិត​ទី​ពីរ​ដ៏​ទាប​បំផុត ចាប់តាំងពី​មានការ​កត់ត្រា​នៅក្នុង​ឆ្នាំ ១៩៧៩​។ វិសាលភាព​ទឹកកក​សមុទ្រ​ទាប​បំផុត​ត្រូវបាន​កត់ត្រា​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១២ គឺ​នៅពេល​វាស​ល់​ត្រឹម ៣,៣៩ លាន​គីឡូ​ម៉ែត្រក្រឡា​។​

​    ​យោងតាម​អង្គការ​ណា​សា​ឱ្យដឹងថា គំរូ​ប៉ាន់ប្រមាណ​អំពី​ការ​កើន​កម្តៅ​ផែនដី​បាន​ទស្សន៍ទាយ​ថា ទឹកកក​អាក​ទិ​ក​នឹង​រលាយ​ទាំងស្រុង​មុន​សតវត្សរ៍​ទី ២១ កន្លងផុត​៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់