adverise with khmeread 1

គ្រាន់តែ​រឿង​ភ្លើង​ឆេះ​ព្រៃ​នេះ​មួយ អាច​ផ្លាស់​ប្តូរជីវិត​មនុស្ស​បាន​មួយ​ប៉ព្រិចភ្នែក​

    ​ថ្ងៃមួយ​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោរ​សន្ធៅ​នៅក្នុង​ព្រៃ​មួយ​។ សត្វ​ក្នុងព្រៃ​ទាំងអស់​បាននាំគ្នា​រត់​ប្រាស់​អាយុ​ពី​ជម្រក​របស់​វា ដើម្បី​គេច​ពី​ភ្លើង​ឆេះ​ព្រៃ​។​

​    ​បន្ទាប់មក​សត្វ​ទាំងនោះ​នាំគ្នា​ឈប់​នៅ​ច្រាំងទន្លេ​មួយ ស្រាប់​តែមាន​សត្វ​ចាប់​មួយ​ហោះ​មក​ពាំ​ទឹក ២-៣ ដំណក់​ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​។ ជាមួយនឹង​ទឹក​នៅក្នុង​ជំ​ពុះ​របស់​វា សត្វ​ចាប់បាន​ទម្លាក់​ទៅលើ​ភ្លើង​ដែល​ឆេះ​ខ្លាំង​។ សត្វ​ចាប​ដ៏​សកម្ម​នោះ​ប្រឹង​ពាំ​ទឹក​ម្ដង​តិចៗ ទៅ​ពន្លត់​លើ​ភ្លើង​ឆេះ​នោះ​។​

​    ​សត្វ​ទាំងអស់​ផ្សេងទៀត​ដែល​នៅ​មាត់​ច្រាំងទន្លេ​មានការ​ងឿងឆ្ងល់ ទីបំផុត​ក៏បាន​សួរ​ទៅ​សត្វ​ចាប់​នោះ​ថា "​ហេ្អ សត្វ​ចាប​ឯង​កំពុង​គិត​អ្វី​នឹង​?"​។​

​    ​សត្វ​ចាប់​នោះបាន​ឆ្លើយតប​ទៅវិញ​ថា "​ខ្ញុំ​កំពុង​ធ្វើ​រឿង​ដែល​ខ្ញុំ​អាចធ្វើ​បាន​"​។​

​    ​* មិន​ថា​រឿង​នោះ​វា​ធំ​ឬ​តូច​យ៉ាងម៉េច​ក៏ដោយ អ្វីដែល​សំខាន់​គឺ​ទង្វើ​របស់​អ្នក​ចំពោះ​បញ្ហា​នោះ ថា​តើ​អ្នកសុខ​ចិត្ត​រក​ដំណោះស្រាយ ឬ គ្រាន់តែ​គេចវេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់