adverise with khmeread 1

ពីងពាង​យក្ស​នៅ​អូស្ត្រាលី សូម្បីតែ​កំពូល​អ្នកប្រមាញ់​សត្វ ឃើញ​ក៏​ញញើត​ដែរ​

    ​រូបភាព​បង្ហាញ​ពី​ពីងពាង​ដ៏​ធំ​មួយ​ក្បាល ដែល​ត្រូវបាន​ប្រទះឃើញ​នៅ​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី កំពុង​បំភ័យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។​

​    ​ក្រុម​សង្គ្រោះ​របស់ Barnyard Betty ដែលជា​ទីភ្នាក់ងារ​ជួយសង្គ្រោះ​សត្វ និង​ផ្តល់​ជម្រក​ដែលមាន​ទីតាំង​នៅក្នុង​តំបន់ Brisbane Valley បាន​ចែករំលែក​រូបភាព​ពីង​ពាង Charlotte នៅលើ​ទំព័រ Facebook របស់ខ្លួន​។​

​    ​ដំបូង​ឡើយ រូបភាព​នេះ​បាន​បង្ហោះ​ឡើង​តាំងពី​ឆ្នាំមុន ប៉ុន្តែ​បុគ្គលិក​នៅ Barnyard Betty បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​រូបភាព​ពីងពាង Charlotte ត្រូវបាន​គេ​ចុច​ចែករំលែក​រាប់ពាន់នាក់​នៅក្នុង​សប្តាហ៍​នេះ​។​

​    ​វេ​ប​សាយ Live-Science កត់សម្គាល់ថា ពពួក​ពីងពាង​នេះ​ជាធម្មតា​មាន​ប្រវែង ១ អ៊ី​ញ ជាមួយ​ជើង​របស់​វា​មួយ​មាន​ប្រវែង​អាច​ដល់​ទៅ ៥ អ៊ី​ញ ខណៈ Charlotte ធំជាងគេ​មាន​ប្រវែង​ដល់​ទៅ ១២ អ៊ី​ញ​៕

ប្រភព៖telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់