adverise with khmeread Unnamed

អាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់​បងធំ ​២ ​នាក់​ជំនាញ​ខាង​បំផ្លាញ

    បាត់ដំបង ៖ ជនសង្ស័យ​២​នាក់​ត្រូ​វបាន​អាវុធហត្ថ​ឃាត់ខ្លួន​ពីបទ ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា នៅវេលា​ម៉ោង០៨ ថ្ងៃទី​០៣ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​-​ខេត្តបាត់ដំបង។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ ក្រុង​បាត់ដំបង បានធ្វើការ​បង្ក្រាប​ករ​ណី ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា បាន​ចំនួន ០១ លើក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ទី១-​ឈ្មោះ មិន ញក់ ហៅ ញក់ ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ​ចំណុច​ខាងលើ និងទី​២-​ឈ្មោះ លេង ណាំ​ឈី​វ ហៅ ឈី​វ ភេទ​ប្រុស អាយុ​២២ ឆ្នាំ មុខរបរ ចាក់ធុងបាស់ រស់នៅ​ចំណុច​ខាងលើ។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​យក​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បាត់ដំបង 1B-2430 របស់​ជនរងគ្រោះ​ឈ្មោះ ផាន ឡាយ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ ជាង​ពិ​ដាន រស់នៅ​ចំណុចកើតហេតុ​ខាងលើ បណ្តាល​ឱ្យ​ខូចខាត បែក​កុង​ទ័​រ​ម៉ូតូ​, បែក​អាវ​ម៉ូតូ​, បែកក្បាល​ម៉ូតូ និង​បែក​ស៊ីញ៉ូ​ខាងឆ្វេង ព្រមទាំង​ដកហូត​បាន​កាំបិត​សាំ​ម៉ូ​រ៉ៃ ចំនួន ០២ ដើម។​

    បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង​កំពុង​ឃាត់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់