adverise with khmeread Untitled 1

ហាង​កាហ្វេ​ផ្តល់ជូន "​អូ​រាល់​សិច​" ដល់​ភ្ញៀវ នឹង​បើក​ឆាប់ៗ​នេះ​នៅ​ស្វ៊ី​ស ក្រោយ​សិក្សា​ពី​ប្រទេស​ថៃ​

    ​ហាង​កាហ្វេ​មួយ​ដែល​ត្រៀម​បើក​នៅក្នុង​ប្រទេស​ស្វ៊ី​ស កន្លែង​ដែល​អតិថិជន​អាច​ទទួលបាន​ការផ្តល់​ជូន "​អូ​រាល់​សិច​"​ខណៈ​ពួកគេ​កំពុង​ផឹក​កាហ្វេ កំពុង​ពិចារណា​ប្រើ​មនុស្ស​យន្ត​ជាជាង​ស្រីពេស្យា​ពិតៗ​។​

​    ​ហាង​កាហ្វេ​នេះ ដែល​នឹង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ ២០១៦ នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ នឹង​ឃើញ​បុរសៗ​កុ​ម្ម៉ុ​ង​កាហ្វេ​មុននឹង​ពួកគេ​ជ្រើស​ស្រីពេស្យា​ជា​មនុស្ស​យន្ត​តាមរយៈ Ipad​។​

​    ​យោងតាម​ក្រុមហ៊ុន Facegirl ដែល​ចម្លង​គំនិត​នេះ​ពី​ប្រទេស​ថៃ​បានឱ្យដឹងថា ភ្ញៀវ​នឹងត្រូវ​បង់លុយ​ចំនួន ៥០ ដុល្លារ​សម្រាប់​កាហ្វេ​ក្តៅ​មួយ​កែវ និង​សេវា​បម្រើ​ផ្លូវភេទ​។​

​    ​ទោះយ៉ាងណា ខណៈ​ហាង​កាហ្វេ​នេះ​មិនទាន់​បានទទួល​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ក្រុមហ៊ុន​នៅ​ពីក្រោយ​គម្រោង​នេះ​និយាយថា ពួកគេ​អាច​ប្រើប្រាស់​មនុស្ស​យន្ត​ជាជាង​នារី​ពិតប្រាកដ​ដើម្បី​បម្រើសេវា​ដល់​អតិថិជន​។​

​    ​លោក Bradley Charvet មកពី​ក្រុមហ៊ុន Facegirl បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គាត់​បាន​ទាក់ទង​ក្រុមហ៊ុន​នៅ​អាមេរិក​ដើម្បី​ផលិត​មនុស្ស​យន្ត​ដូច​មនុ​ស្សពិត​ដែលមាន​តម្លៃ​ចាប់ពី ២.៩៩០ ដុល្លារ​។ គាត់​បាន​ប៉ាន់​ស្មានថា មនុស្ស​យន្ត​ពី ៦ ទៅ ៨ គ្រឿង​នឹង​ដំឡើង​នៅក្នុង​ហាង​កាហ្វេ​។​

​    ​ទោះយ៉ាងណា គម្រោង​នេះ​រង​ការរិះគន់​ខណៈ​ក្រុម​ប្រឆាំងនឹង​ពេស្យាចារ​មួយ​បាន​អះអាងថា ហាង​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​បុរស​តែប៉ុណ្ណោះ​ដែល​ចូលរួម​ក្នុង​ជំនួញ​នេះ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​យោងតាម​វេ​ប​សាយ The Local ឱ្យដឹងថា ពេស្យាចារ​គឺ​ស្របច្បាប់​នៅ​ប្រទេស​ស្វ៊ី​ស​ជាមួយ​អ្នករកស៊ី​ខាង​ផ្លូវភេទ​ត្រូវបាន​ទាមទារ​ឱ្យមាន​ការអនុញ្ញាត​ដើម្បី​រកស៊ី​។​

​    ​តាម​សេចក្តីរាយការណ៍ ក្នុងប្រទេស​ស្វ៊ី​ស រាល់​បណ្តាល​ហាង​ម៉ាស្សា​កោស​ជប់​ត្រូវ​ចុះបញ្ជី ប្រសិនបើ​ជួល​ស្រីពេស្យា ២ ឬ ៣ នាក់​ឡើងទៅ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់