adverise with khmeread Untitled 1

ចង់បាន​ក្រចក​វែង​ហើយ​អត់​ប្រេះ​ដែរ​ទេ​? រូបមន្ត​ដ៏​អស្ចារ្យ​នេះ​ជួយ​ឱ្យ​ក្រចក​ឆាប់​ដុះ​ស្អាត​ដូច​បំណង

    ​ក្រចក​ខ្លី កម្រ​ដុះ ហើយ​មាន​ស្នាម​ប្រេះ​ជា​កង្វល់​របស់​ស្ត្រី​គ្រប់រូប​។ តើ​អ្នក​ចង់បាន​ក្រចក​វែង និង​មិន​ប្រេះ​ដែរ​ទេ​? អនុវត្តតាម​រូបមន្ត​ដ៏​អស្ចារ្យ​ខាងក្រោម លោកអ្នក​នឹង​ឃើញ​ស្តែង​នឹង​ភ្នែក​នូវ​ប្រសិទ្ធភាព​មិនគួ​រ​ឱ្យ​ជឿ​រប​ស់វា ដែល​អាចជួយ​ឱ្យ​ក្រចក​ឆាប់​ដុះ ស្អាត​ដូច​បំណង​។ 

​    ​* គ្រឿងផ្សំ​
​    ​- ប្រេង​អូ​លីវ ប្រហែល ១ ស្លាបព្រា​បាយ​
​    ​- ខ្ទឹមស ១ កំពឹស​
​    ​- ទឹកក្រូច​ស្រស់ ១ ផ្លែ​

​    ​* អនុវត្ត​
​    ​១. ចិញ្ច្រាំ​ខ្ទឹម កុំ​ម៉ដ្ត​ពេក ហើយ​លាយ​វា​ជាមួយ​ប្រេង​អូ​លីវ និង​ទឹកក្រូច​។​
​    ​២. ត្រាំ​ក្រចក​ក្នុង​ទឹក​នោះ ១០ នាទី​។ ហើយ​បន្ទាប់មក បន្ត​ត្រាំ​ក្រចក​ក្នុង​ប្រេង​អូ​លីវ​សុទ្ធ ១ ស្លាបព្រា​បាយ ១៥ នាទី​ថែមទៀត​។ 

​    ​ប្រសិនបើ​លោកអ្នក​អនុវត្ត​បែបនេះ​យ៉ាងតិច ២ ដង​ក្នុង​មួយ​សប្តាហ៍ លោកអ្នក​នឹង​ឃើញ​ក្រចក​ដុះ​លឿន ហើយ​វែង​ស្អាត​សឹង​មិន​ជឿ​នឹង​ភ្នែក​នោះឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់