កណ្តាល ៖ ស្ត្រី ៩ នាក់ត្រូវបានប៉ូលិសស្រុកកោះធំចាប់ខ្លួនពាក់ព័ន្ធលេងល្បែងស៊ីសងបៀរ និង កន្ទុយលេខ ២លើកនៅវង់ល្បែងផ្សេងគ្នានៅស្រុកកោះធំកាលពីម្សិលមិញ។
១- ស្ត្រី ៦ នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធ ផ្ដល់ទីតាំងឱ្យលេង និងលេងល្បែងស៊ីសងខុសច្បាប់ល្បែងបៀរកាលពីថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង១ និង១០ នាទីរសៀលនៅចំណុចផ្ទះរបស់ឈ្មោះ ជ ហួយ ភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យ ចំនួន ០៦ នាក់គឺ ១-ឈ្មោះ ជ ហួយ ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ មុខរបរ លក់ដូរ (ចាប់ឃាត់ខ្លួន),២-ឈ្មោះ ផាន ចាន់ធី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរ កសិករ(ចាប់ឃាត់ខ្លួន), ៣-ឈ្មោះ គាន ថន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មេផ្ទះ (ចាប់ឃាត់ខ្លួន), ៤-ឈ្មោះ ថុង ស្រ៊ាន់ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ចាប់ឃាត់ខ្លួន), ៥-ឈ្មោះ ជូ ជឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ចាប់ឃាត់ខ្លួន) និង៦-ឈ្មោះ ពា ច្រិច ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ដូរ (ចាប់ឃាត់ខ្លួន)។
ប្រតិបត្តិការនេះ ប៉ូលិសដកហូតវត្ថុតាង ១-សន្លឹកបៀរចំនួន ៥២ សន្លឹក, ២-ប្រាក់រៀលចំនួន ១០,០០០៛, ៣-កម្រាលក្រាលលេងបៀរចំនួន ០១ និង៤-កំប៉ុងដែកសម្រាប់ដាក់លុយចំនួន ០១។
ប៉ូលិសបន្តថា កាលពីពេលវេលាកើតហេតុខាងលើ ប៉ូលិសជំនាញ ស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។
ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា មានការលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) នៅចំណុចភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានស្រាវជ្រាវរហូតដល់ចំណុចកើតហេតុខាងលើ ហើយបានជួបមុខសញ្ញាសង្ស័យ០៦នាក់ ដូចបានចាប់ឃាត់ខ្លួនខាងលើ ស្ថិតនៅក្នុងផ្ទះរបស់ឈ្មោះ ជ ហួយ កំពុងនាំគ្នាលេងល្បែងស៊ីសង(បៀរ)និងយកតុងបៀរ។
ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យទាំង ០៦នាក់ខាងលើ ព្រមទាំងវត្ថុតាងនៅក្នុងវង់ល្បែង មានប្រាក់រៀល និងសន្លឹកបៀរ មួយចំនួន បញ្ជូនមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ជ ហួយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានផ្តល់ទីតាំងផ្ទះរបស់ខ្លួនឱ្យគេលេងល្បែងស៊ីសង(បៀរ) ដើម្បីយកតុងប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង ០៦ នាក់ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។
២-ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ( កន្ទុយលេខ) នឹងបៀរ។
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង២ និង៣០នាទីរសៀលប៉ូលិសបានបង្ក្រាបល្បែងកន្ទុយលេខ និងបៀរមួយវង់ទៀតឃាត់ខ្លួនស្ត្រី៣នាក់។
ប៉ូលិសនិយាយថា ជនសង្ស័យរួមមាន១.ឈ្មោះ ខៀវ សារី ភេទស្រី អាយុ៣៤ឆ្នាំ កត់កន្ទុយលេខនៅកន្លែងលេង បៀរ រស់នៅ ភូមិ ព្រែក តាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (មុខរបរកត់កន្ទុយលេខ)២.ឈ្មោះ ស៊ា គីម ភេទស្រី អាយុ ៥៥ ឆ្នាំ មុខរបរ(កសិករ) និង៣.ឈ្មោះ ម៉ារិន ដាស៊ី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ (កសិករ) អ្នកទាំងបីរស់នៅភូមិ ព្រែក តាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ប៉ូលិសបន្តថា នៅថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង២ និង៣០នាទី រសៀលកម្លាំងប៉ូលិសស្រុកកោះ បានធ្វើការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅចំណុច ផ្ទះឈ្មោះ យាយ សុក ស្ថិតនៅភូមិ ព្រែក តាហ៊ីង ស្រុកកោះធំ ខេត្តកណ្តាល ដោយធ្វើការឃាត់ខ្លួនមនុស្សបីនាក់ នៅ កន្លែងតែមួយ រួមទាំងវត្ថុតាងបៀរ ក្រដាសកត់លេខ ប្រាក់រៀលមួយចំនួន យកមកសាកសួរនៅអធិការដ្ឋានស្រុក ដើម្បីកសាងសុំរឿងតាមនិតិវិធី បញ្ជូនទៅ តុលាការ៕
