adverise with khmeread Untitled 1

មិន​នឹកស្មានថា​ពោត​អាច​យកមក​ធ្វើ​បង្អែម​បាន​ច្រើន​មុខ​ហួស​ពី​ការ​ស្មាន ជាពិសេស "​បាយដំណើប​ពោត​"

    ​ពោត​ជា​អាហារ​ដែលមាន​តម្រូវការ​ខ្ពស់​នៅ​ប្រទេស​អភិវឌ្ឍន៍ ដោយសារ​គេ​មាន​រោងចក្រ​កែច្នៃ​ផលិតផល​ពោត​ទៅជា​អាហារ​ផ្សេងៗ​បាន​យ៉ាងច្រើន​។ ដោយឡែក​ប្រសិនបើ​យើង​គ្មាន​រោងចក្រ​ដូច​គេ​ទេ យើង​ក៏​អាច​ច្នៃ​ធ្វើជា​អាហារ​ច្រើន​មុខ មិន​ចាញ់​គេ​នោះដែរ ជាពិសេស បាយដំណើប​ពោត ដូចខាងក្រោម​នេះ​។ 

​    ​គ្រឿងផ្សំ​៖
​    ​- ពោត ៤ ផ្លែ​
​    ​- អង្ករដំណើប កន្លះ​គីឡូ ត្រាំ​ទឹក ២​ទៅ ៣ ម៉ោង ហើយ​ទុកឱ្យ​ស្ងួត​ទឹក​(​អាច​ប្រើ​ម្សៅ​អង្ករ​ជំនួស​ក៏បាន​)
​    ​- ស្ករស ឫ​ស្ករ​ត្នោ ៤ ស្លាបព្រា​បាយ​(​តិច​ឫ​ច្រើនជាង​នេះ​តាម​ចំណូលចិត្ត​)
​    ​- ខ្ទិះដូង (​បរិមាណ​សមល្មម​)
​    ​- អំបិល បន្តិច​
​    ​- សំបក​ពោត (​សម្រាប់​ខ្ចប់​នំ​)
​    ​
​    ​វិធី​ធ្វើ​៖ 
​    ​- ដំបូង​អ្នក​ត្រូវ​ឈូស​ពោត​ឱ្យ​រួចរាល់ ហើយ​យក​អង្ករ​ដែល​ត្រាំ​ទឹក​រីក​ល្អ​រួច មក​បុក​បញ្ចូល​គ្នា​។​
​    ​- បន្ទាប់មក​យក​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា​ឱ្យ​សព្វ (​ស្ករស​, ខ្ទិះដូង​, អំបិល​, និង​ពោត​ដែល​បុក​ជាមួយ​អង្ករដំណើប​)​។ 
​    ​- បន្ទាប់ពី​ផ្សំ​គ្រឿង​រួចរាល់​ហើយ​អ្នក​យកមក​ខ្ចប់​នឹង​សំបក​ពោត​។ រៀប​ដាក់​ឡាំង​សឹង​ចំហុយ​ឱ្យ​ល្អ​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់