adverise with khmeread 2

តួអង្គ​គ្រូ​វេទមន្ត​ក្នុង​រឿង Harry Potter លាចាក​លោក​នៅថ្ងៃនេះ​ហើយ​

​លោក Alan Rickman បានទទួល​មរណភាព​ក្នុង​អាយុ ៦៩ ឆ្នាំ​។ ដំណឹង​នេះ​ត្រូវបាន​ទម្លាយ​ចេញមក​ផ្ទា​ល់ពី​គ្រួសារ​របស់គាត់​នៅថ្ងៃនេះ បន្ទាប់​លោក​ត្រូវបាន​ញាំញី​ដោយ​ជំងឺមហារីក​រ៉ាំរ៉ៃ​នាពេល​កន្លងមក​។​

​តារា​សម្តែង​សញ្ជាតិ​អង់គ្លេស​រូបនេះ ដែល​គេ​ស្គាល់​តាមរយៈ​កា​រស​ម្តែ​ក្នុង​រឿង Harry Potter និង Robin Hood បាន​តស៊ូ​អត់ធន់​ជាមួយនឹង​ជំងឺ​ប្រចាំកាយ​របស់គាត់​ជា​យូរណាស់​មកហើយ​មុនពេល​គាត់​លាចាក​លោក​ទៅ​។​

​ក្រុមគ្រួសារ​របស់លោក​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​តារា​សម្តែង និង អ្នកដឹកនាំ​រឿង​លោក Alan Rickman បាន​ស្លាប់​ហើយដោយ​សារ​ជំងឺមហារីក​ក្នុង​អាយុ ៦៩ ឆ្នាំ​។ គាត់​ត្រូវបាន​ក្រុមគ្រួសារ និង មិត្តភក្តិ​ឈរ​នៅ​ជុំវិញខ្លួន​មុននឹង​គាត់​ចែក​ឋាន​"​។

​លោក Alan Rickman ជា​តារា​សម្តែង​ម្នាក់​ដែល​ប្រសូត​ចេញពី​គ្រួសារ​ក្រីក្រ​ម្នាក់​ក្នុង​ទីក្រុង​ឡង់​ដ៏ ប្រទេស​អង់គ្លេស​។ គាត់​បាន​ចាប់​អាជីព​សម្តែង​ដំបូង​គឺ​នៅតាម​ឆាក មុនពេល​ឈាន​ជើង​មក​ស​ម្តែ​ឲ្យ​ភាពយន្ត​ហូលីវូដ​៕

adverise with khmeread

មតិយោបល់