adverise with khmeread Unnamed %282%29

អង្គការ​ SCW ​សង្គ្រោះ​សត្វព្រៃ​ចុះ​ចែក​គោយន្ត​កន្ត្រៃ ​១៥ ​គ្រឿង​ជូន​ពលរដ្ឋ​ស្រុក​សៀម​ប៉ាង

    ស្ទឹងត្រែង ៖ អង្គការ ​SCW​ សង្គ្រោះ​សត្វព្រៃ​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង​ទាំងមូល​កាលពី​ថ្ងៃទី​២៨​ ខែតុលា​កន្លង​ទៅនឹង​ចុះ​ធ្វើ​ជំរឿន​ស្រង់​ឈ្មោះ​បង្កើតជា​ក្រុម ​១៥ ​នាក់ ​១​ សហគមន៍​ ក្នុង ​១ ​ឃុំ​បាន ​២​ ទៅ​ ៣ ​សហគមន៍​ ចំនួន​ ៥ ​ឃុំ​ហើយនឹង​នាំយក​គោយន្ត​កន្ត្រៃ​ចំនួន ១១​ គ្រឿង​ជូន​ប្រជាពលរដ្ឋ​តាម​សន្យា​ដោយមាន​លោក​អភិបាលរង​ស្រុក​អ​ញ្ចើ​ញ​ចូលរួម​និង​លោក​មេឃុំ​ទាំង​ប្រាំ​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ​។

    ដូច​ការសន្យា  នៅ​ថ្ងៃទី​៣ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧​ និង​៣៥​នាទី​ព្រឹក​ស្ថិតក្នុង​សាលាស្រុក ភូមិ​សេកុង ឃុំ​សេកុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង លោក​ចាន់ វិ​ចិត្ត​តំណាង​អង្គការ​ SCW ​សង្គ្រោះ​សត្វព្រៃ បានឱ្យដឹងថា គោយន្ត​កន្ត្រៃ​នេះ​មាន​ចំនួន ​១១ ​គ្រឿង​នេះ​ជា​អំណោយ​របស់​អង្គការ​ SCW ​សង្គ្រោះ​សត្វព្រៃ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង​ចំនួន​ប្រាំ​ឃុំ​ក្នុង​១​ឃុំ​បាន​២​គ្រឿង​។ ​ចំណែក​ឃុំ​សេកុង​បាន​៣​គ្រឿង​ហើយ​សម្រាប់​អ្នក​ចូល​ជា​សហគមន៍​តែប៉ុណ្ណោះ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។​

    លោក​បន្តថា ក្នុងនោះ​អង្គការ​តម្រូវឱ្យ​បងប្អូន​បង់ប្រាក់​សង​អង្គការ​វិញ​ចំនួន ​១០.៨០០០ (​ដប់​ម៉ឺ​ន​ប្រាំបី​ពាន់​)​ រៀល​ក្នុង​មួយ​គ្រួសារ​ចែកជា​ពី​ដំណាក់កាល​។ ​សម្រាប់​គោយន្ត​មួយគ្រឿង​ក្នុង​១៥​គ្រួសារ​ស្មើនឹង ១.៦២០.០០០ ​រៀល​បាន​គោយន្ត​មួយ​ប្រើ​ដោយ​ឥតគិតថ្លៃ​។​ លោក​ក៏បាន​សំណូមពរ​ត្រូវ​ចេះ​ថែរក្សា ត្រូវ​ចេះ​សាមគ្គី​គ្នា ចេះ​ចែករំលែក​គ្នា​ធ្វើ​យ៉ាង​បង្កលក្ខណៈ​ឱ្យ​រលូន​ដើម្បី​ធ្វើស្រែ​ចម្ការ​ទទួលបាន​ផល​ច្រើន​សម្រាប់​ចិញ្ចឹម​គ្រួសារ​។​

    លោក​ សរ សុផល ​អភិបាលរង​ស្រុកសៀម​ប៉ាង​មានមតិ​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​រស់នៅ​ជា​សហគមន៍​ដែល​ទទួលបាន​គោយន្ត​ដែលជា​អំណោយ​របស់​អង្គការ​ SCW​ ការពារ​សត្វព្រៃ ត្រូវ​ចេះ​ថែរក្សា​ចេះ​សាមគ្គី​គ្នា​ហើយ​មិនត្រូវ​យកទៅ​កាប់​ឈើ​ផ្តេសផ្តាស​នោះទេ​។ ​ចំណែក​លុយ​ដែល​បង់​ឱ្យទៅ​អង្គការ​វិញ​១០​ម៉ឺន​ជាង​​តែប៉ុណ្ណោះក្នុង​មួយ​គ្រួសារ ​ចែកជា​ពី​តំណាក់​កាលនោះ​ជា​ថ្លៃ​ប្តូរ​ការដឹក​ជ​ញ្ចូ​ន​និង​ហូបចុក​នោះទេ។ បើ​តម្លៃ​ពេញ​គឺ​ជាង​២០០០​ដុល្លារ​ឯណោះ​។

    ក្នុងនោះ​បងប្អូន​ក្រោយពី​បានទទួល​គោយន្ត​កន្ត្រៃ​ពី​អង្គការ​រួចមក​ពួគគាត់​មានការ​ត្រេកអរ​ជាខ្លាំង​ដែល​អង្គការ​ SCW​ ការពារ​សត្វព្រៃ​ដែល​ជួយ​ឧបត្ថម​គោយន្ត​កន្ត្រៃ​ដល់​សហគមន៍​ដោយ​គ្មាន​សំណង​ដល់​ភូមិ​ឃុំ​របស់​ពួគគាត់​ដើម្បី​ជួយ​កាត់បន្ថយ​ជីវភាព​គ្រួសារ​ហើយ​ពួគគាត់​នឹង​ខិតខំ​ថែរក្សា​មិនឱ្យ​ខុស​បំណង​នោះទេ​៕​

adverise with khmeread

មតិយោបល់