អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានចោទប្រកាន់កូនក្រុមរបស់ខ្លួនចំពោះបរាជ័យក្រោមថ្វីដៃ Fenerbahce ថាហាក់ដូចការប្រកួត Europa League ជា "ការប្រកួតមិត្តភាពរដូវក្តៅ"។
បិសាចក្រហមបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទីបីក្នុងពូល A នៃដំណើរប្រជែងពានកំពូលក្លឹបទីពីរក្នុងតំបន់អឺរ៉ុប Europa League ក្រោយបរាជ័យក្នុងលទ្ធផល ២-១ ក្នុងទឹកដីទីក្រុងអ៊ីស្តង់ប៊ុលកាលពីយប់មិញនេះ។
បិសាចក្រហមបច្ចុប្បន្នឈ្នះត្រឹមតែពីរប្រកួតប៉ុណ្ណោះក្នុងការប្រកួតចំនួនប្រាំពីរលើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតប្រជែងទាំងអស់។
ក្រោយបញ្ចប់ការប្រកួត Mourinho បានបញ្ជាក់ថា "ក្រុមដែលរបូតគ្រាប់បាល់ បន្ទាប់ពីរយៈពេលពីរនាទី គឺជាក្រុមមួយដែលមិនទាន់រៀបចំខ្លួនហើយនៅឡើយ មិនទាន់រៀបចំស្មារតីរួចរាល់ មិនទាន់ផ្តោតលើការយកចិត្តទុកដាក់ មិនទាន់ប្រមូលផ្តុំ"។
នេះជាលទ្ធផលបញ្ចប់ការប្រកួតដទៃទៀតក្នុង Europa League កាលពីយប់មិញនេះ!៕
