adverise with khmeread Wayne rooney memphis depay

បិសាច​ក្រហម​មាន​ផែនការ​លក់​ចេញ Memphis Depay នៅ​ខែមករា​

    ​Memphis Depay មិនមាន​ពេលវេលា​ដ៏​អស្ចារ្យ​នៅឯ​ក្រុម​បិសាច​ក្រហម Manchester United ទេ​។​

​    ​បន្ទាប់ពី​បានចាប់ផ្តើម​អាជីព​របស់គាត់​នៅលើ​ទឹកដី Old Trafford ជាមួយនឹង​ឥទ្ធិពល​ដ៏​អស្ចារ្យ ខ្សែបម្រើ​ស្លាប​រូបនេះ បានក្លាយ​ទៅជា​កីឡាករ​ដែលមាន​ឱកាស​លេង​តិចតួច​បំផុត​សម្រាប់​បិសាច​ក្រហម​។​

​     ជាការ​ពិត គាត់​បានបង្ហាញ​ខ្លួន​ជា​កីឡាករ​ជម្រើស ១១​នាក់​ដំបូង​បានត្រឹមតែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho​។​

​    ​ដូច្នេះ​វា​គឺ​មិនមាន​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះឡើយ ក្នុងការ​ឃើញ​អតីត​តារាបាល់ទាត់​ឆ្នើម​របស់ PSV បាន​ផ្សាភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ចេញពី​ក្លឹប​យក្ស​របស់​លី​ក​កំពូល​អង់គ្លេស Premier League របស់គាត់​បច្ចុប្បន្ន​។​

​    ​យោងតាម​វេ​ប​សាយ The Sun បានឱ្យដឹងថា Mourinho ក៏​កំពុង​នឹង​សម្លឹងមើល​ឱកាស​ដើម្បី​កម្ចាត់​តារាបាល់ទាត់​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ចេញពី​ក្រុម​របស់ខ្លួន​ផងដែរ​៕

adverise with khmeread

មតិយោបល់