adverise with khmeread Manchester uniteds zlatan ibrahimovic clashes with fenerbahces simon kjaer

Zlatan Ibrahimovic អាច​នឹងត្រូវ​ផ្តន្ទាទោស​ឡើងវិញ​ចំពោះ​ការ​ច្របាច់ក កីឡាករ Simon Kjaer

    ​Zlatan Ibrahimovic អាច​នឹង​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ឡើងវិញ បន្ទាប់ពី​បាន​ប៉ះទង្គិច​ជាមួយនឹង​ខ្សែការពារ​ក្រុម Fenerbahce កីឡាករ Simon Kjaer ដោយ​ចាប់​ច្របាច់​បំពង់ក​របស់គាត់​។​

​    ​អតីត​ខ្សែប្រយុទ្ធ​ក្រុម PSG រូបនេះ ត្រូវបាន​ផ្លាស់​ចូលក្នុង​នាម​ជា​កីឡាករ​បម្រុង​ដើម្បី​ជំនួស​តំណែង​ឱ្យ Paul Pogba ដែល​ទទួល​រងរបួស អំឡុង​ការប្រកួត Europa League របស់​បិសាច​ក្រហម Manchester United កាលពី​យប់មិញ​នេះ ហើយ​វា​មិនបាន​ចំណាយពេល​យូរ​ឡើយ​ដើម្បី​បញ្ចេញ​អ្វីមួយ​គួរឱ្យ​ចាប់អារម្មណ៍​របស់គាត់​លើ​ទីលាន​។​

​    ​Ibrahimovic បាន​ពាក់ព័ន្ធ​នៅក្នុង​ការ​តតាំង​សម្តី​យ៉ាង​ក្តៅគគុក​ជាមួយនឹង Kjaer ខណៈដែល Ibrahimovic បាន​ចាប់​ច្របាច់​បំពង់ក​ខ្សែការពារ​សញ្ជាតិ​ដា​ណឺ​ម៉ាក និង​ស្រែក​ដាក់​ត្រចៀក​របស់គាត់​។​

​    ​ប៉ុន្តែ​អាជ្ញាកណ្តាល​លោក Milorad Mažić មិនបាន​បង្ហាញខ្លួន​នៅក្នុង​ឧបទ្ទវ​ហេតុនេះ និង​មិនបាន​បញ្ចេញ​សកម្មភាព​អ្វី​ទេ ក្រោយ​កើតរឿង​នេះ​ឡើង​។​

​    ​ទោះជា​យ៉ាងណាក្តី ក្រុមមន្ត្រី​សហព័ន្ធ UEFA ទំនងជា​ពិនិត្យឡើងវិញ​នៃ​វីដេអូ​បះ​ទង្គិច​គ្នា​មួយ​នេះ ហើយ Ibrahimovic អាច​នឹងត្រូវ​ផ្តន្ទាទោស​ឡើងវិញ​ចំពោះ​សកម្មភាព​ច្របាច់ក​គូប្រកួត​៕

Zlatan Ibrahimovic Fight with Fenerbahçe Player and Referee, What is he doing? in Football News's Hangs on LockerDome

 

adverise with khmeread

មតិយោបល់