adverise with khmeread 1

ផឹកស្រា​ស្រវឹង​ហៅម្ដាយឱ្យបើកទ្វារ​ ម្ដាយមិនហ៊ានបើកឱ្យ បែរលោកកូន​វ៉ៃ​កញ្ចក់​បង្អួច

    កណ្តាល ៖ យុវជន​ម្នាក់​ត្រូ​បាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​ថ្ងៃទី​០៣ ​វិច្ឆិកា ​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ​សួន​សុខឿន ​ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំមាន​ទីលំនៅៗ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សួន វិសាល ហៅ​ចេក ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​៖​ ស្នាក់នៅ​ជាមួយ​ម្ដាយ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ​ខេត្ត​​កណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)។ ​ជនសង្ស័យ មាន​ស្នាម​មុត​ត្រង់​ម្រាមដៃ​ខាងឆ្វេង និង​មាន​ហូរឈាម​។​ ខូចខាត​បែក​កញ្ចក់​បង្អួច​០១​ផ្ទាំង​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៣ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​នៅផ្ទះ​របស់​ឈ្មោះ សួន សុខ​ខឿន ភេទ​ស្រី​ (​ត្រូវជា​ម្តាយ​ជនបង្ក​) ​ឈ្មោះ សួន វិសាល ភេទ​ប្រុស (​ជនសង្ស័យ​) ​បាន​ផឹក​ស្រវឹង​ហើយ​បាន​ស្រែកហៅ​ម្តាយ​ឱ្យ​បើកទ្វារ​ផ្ទះ​។ ​តែ​ឈ្មោះ សួន សុខ​ខឿន ជា​ម្តាយ​មិន​ហ៊ាន​បើកទ្វារ​ឱ្យទេ ដោយ​ខ្លាច​ឈ្មោះ សួន វិសាល ចូលមក​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ដូច​លើកមុខៗ​ទៀត​។​

    ភ្លាមៗ​នោះ​ឈ្មោះ សួន វិសាល បាន​ស្ទុះ​ទៅ​វ៉ៃ​កញ្ចក់​បង្អួច ដែល​នៅជាប់​បន្ទប់ដេក​របស់​ឈ្មោះ ​សួន សុខ​ខឿន ​(​ត្រូវជា​ម្ដាយ​) ​បណ្ដាល​ឱ្យ​បែក​អស់​០១​ផ្ទាំង​ហើយក៏​បណ្ដាល​ឱ្យ​មុត​ម្រាមដៃ​ខាងឆ្វេង​របស់​ឈ្មោះ ​សួន វិសាល​។​

    បន្ទាប់មក​ម្តាយ​របស់​ជនបង្ក បាន​ហៅ​ប៉ូលិស​ប៉ុស្តិ៍​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​​ ​ប៉ុស្តិ៍​ដាក់​ពា​ក្ស​បណ្តឹង​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ​បន្ត​ចាត់​ធ្វើតាម​ច្បាប់​៕

adverise with khmeread

មតិយោបល់