adverise with khmeread S2agvicjoygk10v9tkloyz5qsudxuk32 large

ណា​សា​រកឃើញ​តម្រុយ​ជីវិត​លើ​ភព​អង្គារ​

    ​នេះ​ជាការ​ប្រកាស​លើកដំបូង​នៃ​ជីវិត​នៅលើ​ភព​ព្រះ​អង្គារ​ត្រូវបាន​រកឃើញ​ដោយ​អង្គការ​ណា​សា​។​

​    ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ចំហាយ​ឧស្ម័ន​មេតាន​ត្រូវបាន​កត់ត្រា​ដោយ​យានអវកាស Curiosity Rover​។ ចំហាយ​ទាំងនោះ​ប្រហែល​ត្រូវបាន​បង្កើតឡើង​ដោយ​បាក់តេរី​។ ឧស្ម័ន​មេតាន​ភាគច្រើន​នៅលើ​ផែនដី​គឺ​បង្កើតឡើង​ដោយសារ​កាកសំណល់​ឧស្ម័ន​បញ្ចេញ​ចោល​ដោយ​សារពាង្គកាយ​មានជីវិត​។​

​    ​យានអវកាស Curiosity Rover ពីមុន​រកឃើញ​មានទឹក​ក្នុង​ដី​នៅ​ភព​ក្រហម​នេះ ដោយ​គេ​ជឿថា​វា​គឺមាន​សារៈសំខាន់​សម្រាប់​ទ្រទ្រង់​ជីវិត​។ ប៉ុន្ដែ​ប្រសិនបើ​ភស្ដុតាង​នៃ​ការរស់នៅ​របស់​មីក្រុប​អាច​ដកដង្ហើម​បាន ត្រូវបាន​បញ្ជាក់ នោះ​វា​នឹង​ក្លាយជា​ភស្ដុតាង​ទីមួយ​នៃ​ជីវិត​រស់នៅ​ក្រៅ​ភពផែនដី​។​

​    ​ភព​អង្គារ​គឺជា​ផែនដី​ទី ៤ មកពី​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​មាន​អង្កត់ផ្ចិត​ពាក់កណ្ដាល​នៃ​ផែនដី​។ យ៉ាងណាមិញ វា​មិន​ក្រាស់​ដូច​ផែនដី​ទេ ដោយ​ធ្ងន់​ចាញ់​ផែន ១១ ភាគរយ​៕

ប្រភព៖ Telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់