adverise with khmeread Potato

គ្រាន់តែ​ដំឡូងបារាំង​បន្ទះ ១ ដុំ​សោះ​ថ្លៃ​ដល់​ទៅ ១១,៥៦ ដុល្លារ ចុះ​ទម្រាំ​មួយកញ្ចប់​?

    ​រោងចក្រ​ស៊ុយអែត​មួយ​ថ្មីៗ​នេះ​បាន​បង្កើត​អ្វីដែល​គេ​ហៅថា ដំឡូងបារាំង​បន្ទះ​ឆ្ញា​ញ់​ជាងគេ​លើ​ពិភពលោក ដោយ​ប្រើ​គ្រឿងផ្សំ​ពិសេស​ដូចជា​ផ្សិត Matsutake បេះ​មកពី​ព្រៃ​ភាគ​ខាងជើង​ស៊ុយអែត សា​រ៉ា​យ​យក​មកពី​កោះ​ហ្វា​រ៉ូ និង​លម្អងផ្កា Crown dill យក​មកពី​ឧបទ្វីប Bjare​។​

​    ​ចំណែក​ដំឡូង​ដាំ​ដុះ​ដោយ​ពួកគេ​ផ្ទាល់​នៅ​ជម្រាលភ្នំ​មួយ​ក្នុង​ភាគ​ខាងជើង​ប្រទេស​ស៊ុយអែត​។ នេះ​បើ​យោងតាម​លោក St Eriks Brewery ដែល​សហការ​ជាមួយនឹង​មេ​ចុងភៅ​មកពី​ក្រុម​ធ្វើ​ម្ហូប Swedish National Culinary Team ដើម្បី​បង្កើត​ដំឡូង​នេះ​ឡើង​។​

​    ​ដំឡូងបារាំង​បន្ទះ​ត្រូវបាន​ដាក់ឈ្មោះថា​ជា​ដំឡូងបារាំង​ថ្លៃ​ជាងគេ​លើ​ពិភពលោក​ជាមួយនឹង​តម្លៃ ៥៩ ដុល្លារ​អាមេរិក​ក្នុង​មួយ​ប្រអប់​មាន​ប្រាំ​បន្ទះ ដោយ​មួយ​បន្ទះ​តម្លៃ ១១,៥៦ ដុល្លារ​។​

​    ​ដំឡូងបារាំង​នេះ​មានកំណត់​ត្រឹមតែ ១០០ ប្រអប់​តែប៉ុណ្ណោះ ហើយ​ត្រូវបាន​លក់​ក្នុង​រយៈពេល​ខ្លី​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុននេះ ហើយ​គេ​ក៏​មិនទាន់​ច្បាស់​ថា​ពេលណា​ទើប​មាន​ដំឡូងបារាំង​ថ្មី​ទៀត​នោះដែរ​។​

​    ​ប្រសិនបើ​អ្នក​ឆ្ងល់​ថា​ហេតុ​បានជា​វា​មាន​តិច​ហើយ​មិន​ផលិត​ថ្មី​លោក Eriks និយាយថា គ្រឿងផ្សំ​មិន​ងាយ​រក​នោះទេ​៕

ប្រភព៖សិង្ហបុរី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់