adverise with khmeread 1

​អតីត​មេទ័ព​អង់គ្លេស​និយាយថា បើ Trump ជាប់​ជា​ប្រធានាធិបតី ពិភពលោក​អាចមាន​សុវត្ថិភាព​ជាង​មុន​

​    ​អតីត​មេបញ្ជាការ​កងកំលាំងប្រដាប់អាវុធ​របស់​ចក្រភព​អង់គ្លេស​ម្នាក់​បាន​ច្រានចោល​ការអះអាង​មួយ​ដែលថា លោក​ប្រធានាធិបតី Donald Trump អាចធ្វើឱ្យ​ស្ថាន​ការ​ពិភពលោក​កាន់តែ​អាក្រក់ ហើយ​គាត់​បាន​លើកឡើងថា បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​រូបនេះ​អាច​ស្តារ​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ប្រទេស​រុស្ស៊ី​។​

​    ​អតីត​មេទ័ព​ដែលមាន​គោរមងារ Lord Richards of Herstmonceux បាន​និយាយថា គាត់​ខកចិត្ត​ជាមួយ​បេក្ខជន​ដែល​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​បាន​និយាយថា លោក Trump ប្រហែល​ធ្វើឱ្យ​ពិភពលោក​មាន​សុវត្ថិភាព​ជាង​មុន​។​

​    ​គាត់​បាន​និយាយទៀតថា ការគំរាមកំហែង​ធំ​បំផុត​មកលើ​សុវត្ថិភាព​លោកខាងលិច​គឺ​ក្រុម​ដូចជា រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ក្រុម ISIL​។​

​    ​គាត់​បាន​បន្តថា ពិភពលោក​បាន​បាត់ស្រមោល​នយោបាយ​រប​ស់​មហាអំណាច​។​

​    ​គាត់​បាន​ប្រាប់​ទស្សនាវដ្ដី The House យ៉ាង​ដូច្នេះ​ថា "​នៅ​សម័យ​សង្គ្រាមត្រជាក់ រដ្ឋ​នានា​ពួតដៃគ្នា ហើយ​ពួកគេ​យល់ចិត្ត​គ្នា និង​ធ្វើការ​មាន​ប្រសិទ្ធភាព ហើយ​ការយល់​គ្នា​ទៅវិញទៅមក​ខាង​បណ្តាញ​ទូរគមនាគមន៍​រវាង​អាមេរិក​និង​រុស្ស៊ី​គឺ​មិនអាក្រក់​ពេក​នោះទេ​"​។​

​    ​គាត់​បាន​បន្តថា "​នោះ​គឺ​មកពី​ពួកគេ​មិនមែន​រដ្ឋ​ដូចជា ISIS ដែលជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​មកលើ​សុវត្ថិភាព​របស់​ពួកយើង​។ ប្រសិនបើ​ប្រទេស និង​រដ្ឋ​អាច​ពួតដៃគ្នា​ដើម្បី​ប្រឈម​នឹង​មនុស្ស​ទាំងនេះ នោះ​ខ្ញុំ​គិតថា សុ​ភាវ​គតិ​របស់លោក Trump នឹង​ដើរ​តាមផ្លូវ​នេះ ហើយ​បន្ទាប់មក​ខ្ញុំ​គិតថា មាន​ករណី​ដែល​អាច​និយាយថា ពិភពលោក​នឹងមិន​ខ្វះ​សុវត្ថិភាព​ទៀតឡើយ​"​។​

​    ​គាត់​បាន​ប្រាប់ទៀតថា "​បញ្ហា​គឺ​មកពី​កង្វះ​នៃ​ការយោគយល់ និង​យល់ចិត្ត​ជាមួយគ្នា​ខណៈ​មហាអំណាច​គឺជា​ហានិភ័យ​ចំពោះ​យើងទាំងអស់គ្នា​នាពេលនេះ​។ ដោយហេតុ​នេះហើយ​បានជា​ខ្ញុំ​គិតថា លោក Trump នឹង​ស្តារ​ទំនាក់ទំនង​មហាអំណាច ដែល​ប្រហែលជា​ធ្វើឱ្យ​ពិភពលោក​មាន​សុវត្ថិភាព​"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់