adverise with khmeread 2

ខ្សែបម្រើចំណូលថ្មីចង់លើកពាន Premier League, FA Cup និង Champions League ជាមួយ Arsenal

​ក្រុម Arsenal បាន​ទិញ​កីឡាករ Mohamed Elneny ក្នុងតម្លៃ ៥ លាន​ផោន ពី​ក្លឹប Basel របស់​ស្វ៊ី​ស​ហើយ​រូបគេ​កំពុងមាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ជួយ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​លើក​ពាន​បី​ក្នុង​រដូវ​កាល​នេះ​។​

​ខ្សែបម្រើ​ការពារ​វ័យ ២៣ ឆ្នាំ សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បានធ្វើ​តេស្ត​សុខភាព​ជាមួយ​ក្លឹប​កាលពី​សប្តាហ៍​មុន និង​បាន​រង់ចាំ​ពី​ការជម្រះ​នូវ​ទិដ្ឋាការ​មុននឹង​ឆ្លងដែន​ពី​ប្រទេស​ស្វី​ស​ទៅកាន់​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​។​

​កីឡាករ​រូបនេះ​ក៏បាន​ថតរូប​ជាមួយ​ក្រុម​ក្នុង​ឈុត​សម្លៀកបំពាក់​របស់​ក្លឹប​ជា​លើកដំបូង​ផងដែរ និង​បានកំណត់​គោលដៅ​ដ៏​សម្បើម​មួយ​សម្រាប់​ក្រុម​ក្នុង​រដូវ​កាល​នេះ​។​

​រូបគេ​បាន​និយាយ​ក្នុង​បទសម្ភាសន៍​ថា "​ខ្ញុំ​ចង់​ប្រាប់​ប្រិយមិត្ត​ថា បើទោះជា​អ្នក​មិនទាន់​ឃើញ​ខ្ញុំ​ច្រើន​យ៉ាងណាក្តី ខ្ញុំ​សន្យាថា ខ្ញុំ​នឹង​រួមចំណែក​ជាមួយ​ក្រុម​ដោយ​ភាព​វិជ្ជមាន​។ ខ្ញុំ​សង្ឃឹមថា យើង​នឹង​ឈ្នះ​ពាន Premier League និង FA Cup ក្នុង​រដូវ​កាល​នេះ និង​ពិសេស​នោះ​គឺ​ពានរង្វាន់ Champions League"​។​

​កីឡាករ Mohamed Elneny អាច​នឹង​ចាប់ផ្តើម​អាជីព​ដំបូង​របស់គេ​ក្នុង​សប្តាហ៍​នេះ ដោយ​ក្រុម​កាំភ្លើង​ធំ Arsenal នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី​ក្រុម Stoke នៅ​ថ្ងៃអាទិត្យ​នេះ​៕

adverise with khmeread

មតិយោបល់