adverise with khmeread 83f8a6f8 1611 422c ae74 3947e43def3c 2060x1236

កន្លែង​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​គឺ​នៅ​ភ្នំ​ហេមពាន្ត ប៉ុន្តែ​លោកអ្នក​ប្រហែល​មិនបាន​ដឹងថា​កន្លែង​ណា​ទាប​ជាងគេ​បំផុត​នោះឡើយ​!

    ​លោកអ្នក​ដែល​ឆ្ងល់​ទេ ថា​តើ​នៅ​ចំណុច​ណា​នៅលើ​ផែនដី​ខ្ពស់​ជាងគេ និង​ទាប​ជាងគេ​បំផុត​?

​    ​យើង​អាច​ថា​បាន​វា​គឺជា​ចំណេះដឹង​ទូទៅ​មួយ​ដែល​អ្នក​គួរ​ដឹង ហើយក៏​ជា​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ផងដែរ​។​

​    ​ចំណុច​ដែល​ខ្ពស់​ជាងគេ​នៅលើ​ផែនដី​គឺ ភ្នំ​អេ​វើ​រ៉េ​ស (​ភ្នំ​ហេមពាន្ត​) ដោយមាន​កម្ពស់​ពី​កម្រិត​នីវ៉ូ​សមុទ្រ ២៩.០៣៥ ហ្វី​ត (៨,៨៥ គីឡូម៉ែត្រ​) ក្នុងប្រទេស​នេ​ប៉ាល់​។ ហើយ​ប្រសិនបើ​អ្នក​ចង់​ជិះ​យន្តហោះ​ពីលើ​ភ្នំ​នេះ​ត្រូវ​ហោះ​នៅ​កម្ពស់​ពី ៩ ទៅ ១០ គីឡូម៉ែត្រ​ទើប​ហោះ​ផុត​។​

​    ​រៀងរាល់ឆ្នាំ​ភ្នំ​អេ​វើ​រ៉េ​សមាន​អ្នក​ប៉ុនប៉ង​ផ្សងគ្រោះថ្នាក់​រាប់ពាន់នាក់​ដើម្បី​ឡើងទៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​នេះ​។ បើទោះជា​មនុស្ស​ច្រើនជាង ៤ ពាន់​នាក់​បាន​ប្រជែង​គ្នា​ឡើង​ភ្នំ ចាប់តាំងពី​លោក Edmund និង Sherpa Tenzing ជនជាតិ​ន័​រ​វែ​ស​ក្លាយជា​មនុស្ស​ដំបូង​ឡើងទៅ​ដល់​កំពូលភ្នំ​ក្នុង​ឆ្នាំ ១៩៥៣ មនុស្ស​ប្រមាណ ២៥០ នាក់​បាន​ស្លាប់​ក្នុងការ​ប៉ុនប៉ង​ឡើង​ភ្នំ​នេះ​។​

​    ​ដោយឡែក​កន្លែង​ដែល​ទាប​ជាងគេ​លើ​ពិភពលោក​គឺ​នៅ​តំបន់ Kola Borehole ប្រទេស​រុស្ស៊ី​ដែលមាន​ជម្រៅ ១២,២៦ គីឡូម៉ែត្រ​ពី​ផ្ទៃ​ដុះ​ចូលទៅ​បាត​ក្រោម​ដី​។ អន្លង់ Kola Superdeep Borehole គឺជា​ចំណុច​សិប្ប​និ​មិ្ម​ត​ជ្រៅ​ជាងគេ​លើ​ផែនដី​នេះ​។ ដោយមាន​ទីតាំងនៅ​ទីក្រុង Zapolyarny ប្រទេស​រុស្ស៊ី អន្លង់​សិប្ប​និ​មិ្ម​ត​នេះ​គឺជា​លទ្ធផល​នៃ​គម្រោង​ខួង​របស់​អ្នក​អ្នកវិទ្យាសាស្ត្រ​មួយ​របស់​សហភាពសូវៀត សម្រាប់តែ​គោលបំណង​តែមួយគត់​គឺ​ខួង​ឱ្យបាន​ជ្រៅ​លើ​ស្រទាប់ផែនដី​តាម​ដែល​អាចទៅរួច​។​

​    ​គម្រោង​នេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ ១៩៧០ ហើយក៏​ត្រូវបាន​បោះបង់ចោល​ក្នុង​ឆ្នាំ ១៩៨៩ នៅពេលដែល​ការ​ខួង​លែង​ទៅរួច​ដោយសារ​កម្ដៅ​ស្នូលផែនដី ដោយ​ពេលនោះ​ពួកគេ​ខួង​បាន​ជម្រៅ ៣៣.០០០ ហ្វី​ត (១០ គីឡូម៉ែត្រ​) ខណៈដែល​កម្ដៅ​ស្ថិតនៅ​កម្រិត ១៨០ អង្សា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់