adverise with khmeread Untitled 1

គ្រាន់តែ​ដើរ​ប៉ះ​មិត្តស្រី​បន្តិច​សោះ បុរស​មាឌ​ឌាំ​ង​ម្នាក់​ក៏​ដាល់​បុរស​អាយុ ៦៤ ឆ្នាំ​មួយ​ដៃ​ស្លាប់​ភ្លាមៗ​នៅ​បុរី​ញូវយ៉ក​

    ​ការវាយប្រហារ​ដែល​ខ្វះ​ការយល់ដឹង​មួយ​ដែល​បណ្តា​ឱ្យ​បុរស​នៅ​ទីក្រុង​ញូវយ៉ក​ម្នាក់​ស្លាប់ ត្រូវបាន​បាន​ថត​ជាប់​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ហើយ​ឥឡូវ​ប៉ូលិស​សង្ឃឹមថានឹង​ស្វែងរក​ជន​ដែល​បាន​ប្រព្រឹត្តិ​រឿងនេះ​។​

​    ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ញូវយ៉ក​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​បុរស​វ័យ ៦៤ ឆ្នាំឈ្មោះ Patrick Gorman ត្រូវបាន​ដាល់​ចំ​កណ្តាល​ក្បាល​ដោយ​បុរស​ម្នាក់ទៀត​កាលពី​ថ្ងៃទី ២៦ ខែមិថុនា​កន្លងទៅ ខណៈ​គាត់​ដើរទៅ​ផ្ទះ​ក្នុង​តំបន់ Queens តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​។​

​    ​យោងតាម​អ្នកស៊ើប​អង្កេត​ឱ្យដឹងថា លោក Gorman ត្រូវបាន​ជន​មិន​ស្គាល់​មុន​នៅក្នុង​វីដេអូ​កំណត់​គោលដៅ​យូរហើយ​បន្ទាប់ពី​គាត់​ដើរ​ប៉ះ​ដោយ​ចៃដន្យ​ជាមួយ​នារី​ម្នាក់​។​

​    ​គាត់​ត្រូវបាន​និយាយថា បាន​និយាយថា "​អត់​ទោស​ផង​" បន្ទាប់ពី​ប៉ះ​នារី​ម្នាក់​នោះ មុនពេល​ការ​វាយតប់​នេះ​បានកើត​ឡើង​។​

​    ​វីដេអូ​នេះ​ត្រូវបាន​បញ្ចេញ​ដោយ​ប៉ូលិស​ក្នុង​សប្តាហ៍​នេះ ដោយ​បង្ហាញ​បុរស​ជា​ជនរងគ្រោះ​ពិបាក​ងើប​ក្រោយ​ត្រូវ​មួយ​ដៃ ហើយ​គាត់​ក៏​ស្លាប់​នៅ​ទីនោះ ខណៈ​ជនល្មើស​ដើរចេញ​ដោយ​មិន​ខ្ចី​ខ្វល់​ជាមួយ​នារី​ម្នាក់​។​

​    ​ក្រុម​អ្នកធ្វើ​កោសល្យ​វិ​ច្ច័​យ​មិនទាន់​បញ្ជាក់​ពី​មូល​ហេតុដែល​បណ្តាលឱ្យ​លោក Gorman ស្លាប់​នៅឡើយ​ទេ​។​

​    ​ជនសង្ស័យ​នៅក្នុង​វីដេអូ​ត្រូវបាន​គេ​ពណ៌នា​ថា មាន​អាយុ​ប្រហែល ៣០ ទៅ ៣៥ ឆ្នាំ ជាមួយ​សក់​ខ្លី​ពណ៌​ខ្មៅ​។ បុរស​ម្នាក់នេះ​ត្រូវបាន​គេ​ឃើញ​ចុងក្រោយ​ដោយ​ពាក់អាវ​យឺត​ពណ៌​ស ស្បែកជើង​ប៉ា​តា និង​យួរ​កាបូប​ខ្មៅ​។ រីឯ​នារី​ម្នាក់​នោះ​វិញ​មាន​សក់​ខ្លី ហើយ​នាង​ត្រូវ​បានឃើញ​ចុងក្រោយ​ជាមួយ​អាវយឺត​ពណ៌​ស ខោ​ខូវ​ប៊ូ​យ​ពណ៌​ខៀវ និង​ស្បែកជើងសង្រែក​។​

​    ​ប៉ូលិស​សង្ឃឹមថា ការបញ្ចេញ​វីដេអូ​នេះ​នឹង​ជួយ​ពួកគេ​កំណត់​អត្តសញ្ញាណ​ជនដៃដល់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់