adverise with khmeread Untitled 1

Ng Man Tat ហ៊ាន​ផ្តល់ប្រាក់​១០​លាន​ដុល្លារ​ហុងកុង​ដល់ Stephen Chow សម្រាប់​ការសម្តែង​បី​ថ្ងៃ​

​    ​តារាភាពយន្ត​ជើងចាស់​ហុងកុង Ng Man Tat បានចាប់ផ្តើម​បង្កើត​ស្ទូ​ឌី​យ៉ូ​ភាពយន្ត​ផ្ទាល់ខ្លួន ហើយ​បាន​សន្យា​ផ្តល់​ទឹកប្រាក់​រហូតដល់​១០​លាន​ដុល្លារ​ហុងកុង​ដល់​ដៃគូ​សម្តែង​និង​ជា​មិត្តភក្តិ Stephen Chow ដើម្បី​សម្តែង​ក្នុង​ភាពយន្ត​ថ្មី​របស់លោក​។​

Ng Man Tat វ័យ​៦៣​ឆ្នាំ​បាន​និយាយថា “​បើ Chow សម្តែង ខ្ញុំ​នឹង​ជូន​ប្រាក់​គាត់​១០​លាន​ដុល្លារ​ហុងកុង​សម្រាប់​ការសម្តែង​រយៈពេល​បី​ថ្ងៃ​”​។​

​    ​Ng Man Tat បាន​និយាយថា ប្រាក់​នេះ​គឺ​តិចតួច​ណាស់​សម្រាប់ Chow វ័យ​៥៤​ឆ្នាំ “​ប៉ុន្តែ​ខ្ញុំ​ជឿថា គាត់​នឹង​ពិចារណា​អំពី​តម្លៃ​មិត្តភាព​ជាង​តម្លៃ​ប្រាក់​ឈ្នួល​”​។ Ng Man Tat បាន​និយាយ​អំពី​ភាពយន្ត​ថ្មី​ដែលមាន​ចំណងជើង​ថា “The Menu” ហើយ​លោក​នឹង​សម្តែង​ក្នុង​ភាពយន្ត​នេះ​ផងដែរ​។​

​    ​លោក​មាន​គម្រោង​ផលិត ដឹកនាំ​និង​សម្តែង​នៅក្នុង​ភាពយន្ត​បែប​កំប្លែង​នេះ ហើយ​ថា ភាពយន្ត​នេះ​នឹងធ្វើ​ឲ្យ​ទស្សនិកជន​សើច​និង​យំ​នៅក្នុងពេល​តែមួយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់