adverise with khmeread Taylor 1

Taylor Swift ជាប់​ជា​តារាចម្រៀង​ស្រី​ដែលមាន​ចំណូល​ខ្ពស់​ជាងគេ​ក្នុង​ឆ្នាំ​២០១៦

    ​ជាមួយនឹង​ប្រាក់ចំណូល​១៧០​លាន​ដុល្លារ តារាចម្រៀង​ប៉ប់ Taylor Swift បាន​ក្លាយជា​តារាចម្រៀង​ស្រី​ដែល​រកចំណូលបាន​ច្រើនជាងគេ​បំផុតនៅ​ឆ្នាំ​២០១៦ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទស្សនា​វ​ដ្តី Forbes ។​

​    ​កាលពី​ឆ្នាំមុន Swift វ័យ​២៦​ឆ្នាំ​ម្ចាស់​បទ Bad Blood ឈរ​នៅ​លេខ​រៀង​ទី​២ បន្ទាប់ពី​តារាចម្រៀង Katy Perry ជាមួយនឹង​ទឹកប្រាក់​ប្រមាណ​៨០​លាន​ដុល្លារ​។​

​    ​Adele វ័យ​២៨​ឆ្នាំ​ម្ចាស់​បទ British Hello ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​ចាត់ថ្នាក់​របស់​ទស្សនា​វ​ដ្តី Forbes ដែលមាន​ទឹកប្រាក់៨០,៥​លាន​ដុល្លារ​។ Adele ដែល​អាល់​ប៊ុ​ម 25  របស់​នាង​លក់ដាច់​ច្រើន​បំផុត​កាលពី​ឆ្នាំ​២០១៥​នោះ នៅតែ​រីករាយ​ជាមួយនឹង​ជោគជ័យ​ក្នុង​ការលក់​អាល់ប៊ុ​ម​នៅ​ឆ្នាំនេះ ។​

​    ​ចំណែក Madonna ដែល​ជាប់​ជា​តារាចម្រៀង​ស្រី​មាន​ចំណូល​ខ្ពស់​ជាងគេ​ក្នុង​ឆ្នាំ​២០១៣​នោះ ឈរ​នៅ​លេខ​រៀង​ទី​៣​នៅ​ឆ្នាំនេះ​។ ដំណើរសម្តែង Rebel Heart របស់ Madonna កន្លងទៅនេះ រកបាន​ចំណូល​សរុប ១៧០​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ចំណូល​សរុប​ក្នុង​អាជីព​របស់គាត់​កើន​ដល់
១,៤​ពាន់​លាន​ដុល្លារ​មុន​ដកហូត​ពន្ធ​។​

​    ​ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ Madonna វ័យ​៥៨​ឆ្នាំ​រកបាន​ទឹកប្រាក់​សរុប ៧៦,៥​លាន​ដុល្លារ​។ ទឹកប្រាក់​នេះ​ច្រើនជាង​បន្តិចបន្តួចលើ​ចំណូល​របស់​តារាចម្រៀង Rihanna ដែល​រកបាន​៧៥​លាន​ដុល្លារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់