adverise with khmeread Untitled 1

Michelle Keegan អត់​ហ៊ាន​ជួប​មុខ​ឪពុក​ទេ ក្រោយពី​ថត​ឈុត​សិច​ក្នុង​រឿង “Our Girl”

​    ​Michelle Keegan តួ​ស្រី​ក្នុង​រឿង “Our Girl” បាន​និយាយថា នាង​បារម្ភ​ខ្លាច​ឪពុក​របស់​នាង​ឃើញ​សកម្មភាព​ក្នុង​ឈុត​សិច​ជាង​ស្វាមី​របស់​នាង Mark  Wright ឃើញ​ទៅទៀត​។​

​    ​នាង​បាន​និយាយថា នាង​មិន​ហ៊ាន​ទៅ​ជួប​ក្រុមគ្រួសារ​របស់​នាង​ទេ បន្ទាប់ពី​ពួកគេ​អង្គុយ​មើល​ភាពយន្ត​ភាគ​របស់​នាង​។​

​    ​នៅពេល​សួរនាំ​ថា តើ​នាង​ខ្លាច​អ្នកណា​ឃើញ​ឈុត​ស្រើ​ស្រាល​របស់​នាង​ជាងគេ  Michelle បាន​និយាយថា “​ខ្ញុំ​មិនសូវ​បារម្ភ​ទេ​ចំពោះ​ប្តី​របស់ខ្ញុំ​ប៉ុន្តែ​... និ យាយ​តាម​ត្រង់​ទៅ ខ្ញុំ​ខ្លាច​ឪពុក​របស់ខ្ញុំ​”​។​

​    ​Michelle និយាយថា “​គាត់​មក​ទស្សនា​ការចាក់​បញ្ចាំងភាពយន្ត​ជាមួយ​ម្តាយ​របស់ខ្ញុំ​។ ខ្ញុំ​អង្គុយ​នៅ​ម្ខាង​ទៀត ជាមួយ​ក្រុម​តារា​សម្តែង ហើយ​ខ្ញុំ​ចាំបាន​ថា បងប្រុស​របស់ខ្ញុំ​អង្គុយ​នៅ​កណ្តាល​រវាង​ឪពុក​និង​ម្តាយ​របស់ខ្ញុំ ហើយ​ខ្ញុំ​ចាំបាន​ថា នៅពេល​ដល់​ឈុត​ក្តៅ​សាច់ ខ្ញុំ​អត់​ហ៊ាន​ងាក​មើលទៅ​ពួកគាត់​ទេ​។ ខ្ញុំ​ពិតជា​មិន ហ៊ាន​ងាកមើល​ពួកគាត់​”៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់