14963455 1166282633458610 203058412 o

លួចមាន​ប្រពន្ធចុង​ហើយ តាម​វាយ​ប្រពន្ធដើម​ប្រើសុទ្ធតែខ្សែក្រវាត់

    ភ្នំពេញ ៖ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​៣ វិច្ឆិកា ​២០១៦​ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ រ៉ា សារី ភេទ​ប្រុស មុខរបរ​កម្ម​រោងចក្រ អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ។​

    ចំណែក​ប្រពន្ធ​ដែល​រងគ្រោះ​នេះ​មានឈ្មោះ ដ​យ សុខា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ រោងចក្រ​។​

    តាម​ចម្លើយ​នារី​រងគ្រោះ​បញ្ចា​ក់ថា ការប្រើ​ហិង្សា​មកលើ​រូបគាត់​នេះ​មាន​រាប់មិនអស់​ហើយ ហើយ​លើក​នេះ​យក​ខ្សែក្រវ៉ាត់​មក​វាយ​តែម្តង​។​

    គួរ​បញ្ចា​ក់ថា ជនសង្ស័យ​នេះ​មាន​ប្រពន្ធចុង​ម្នាក់ទៀត ហើយក៏​បាន​លែង​គ្នា​ដាច់ស្រឡះ​ជាមួយ​នារី​រងគ្រោះ​រួច​អស់​ដែរ៕

មតិយោបល់