adverise with khmeread Unnamed

ប្រមូល​ជនអនាថា​ និងនារីរកស៊ីផ្លូវភេទ ​១៨ ​នាក់​បញ្ជូនទៅ​សង្គមកិច្ចមុនបុណ្យអ៊ុំទូក

    ភ្នំពេញ ៖ ជនអនាថា​ក្មេង​ចាស់​ប្រុស​ស្រី​ ​១៨ ​នាក់​ត្រូវបាន​ប៉ូលិស​ប្រមូល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ប្លុក​តាន់​ប៉ា សង្កាត់​ផ្សារ​ថ្មី​ទី​៣ និង​តាម​សួនច្បារ​មាត់ទន្លេ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រួច​បញ្ជូនទៅ​សង្គមកិច្ច​។

    មន្ត្រី​សាលាខណ្ឌ​ដូនពេញ​បានឱ្យដឹងថា សមត្ថកិច្ច​ចម្រុះ​បាន​ប្រមូល​ជនអនាថា និង​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំងនេះ ប្រមូលបាន​សរុប​ចំនួន ​១៨ ​នាក់ ក្មេងប្រុស​អាយុ​ក្រោម ​១៨​ ឆ្នាំ​ចំនួន ​៣ ​នាក់ មនុស្ស​ប្រុស​ចំនួន ​៦​ នាក់ និង​ស្ត្រី​ចំនួន ​៩​ នាក់។​

    មន្ត្រី​បន្តថា ក្នុង​ការចុះ​ធ្វើ​រដ្ឋបាល​នេះដែរ គឺ​ដើម្បី​រក្សាបាន​សណ្តាប់ធ្នាប់ និង​របៀបរាបរយ ព្រមទាំង​សន្តិសុខ​នៅក្នុង​ខណ្ឌដូនពេញ​ទាំងមូល ជាពិសេស​ក្នុងឱកាស​បុណ្យអ៊ុំទូក​ខាងមុខនេះ៕

adverise with khmeread

មតិយោបល់