adverise with khmeread 1

Raheem Sterling ធ្វើឱ្យមិត្តរួមក្រុមច្រណែន ដោយសារមកកន្លែងហ្វឹកហាត់ជិះឡានដូរម៉ាកឡូយរហូត

    ​តារាបាល់ទាត់​ចូលចិត្ត​សម្ញែងខ្លួន​ហ៊ឺហា Raheem Sterling បានធ្វើឱ្យ​មិត្ត​រួម​ក្រុម​របស់ខ្លួន​ច្រណែន បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅដល់​ជំរំ​ហ្វឹកហាត់​ជាមួយនឹង​ឡាន​ម៉ាក​ទំនើប​ផ្សេងៗ​គ្នា​ជាប្រចាំ​។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​របស់​មេឃ​ខៀវ Manchester City វ័យ ២១​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​រាយការណ៍​ថា មាន​រថយន្ត​ទំនើបៗ​យ៉ាងហោចណាស់​ក៏​ចំនួន​ប្រាំពីរ​គ្រឿង​ដែរ​។​

​    ​រថយន្ត​មួយគ្រឿង​នេះ ជាការ​ពិត​ក៏​ស្រដៀង​គ្នា​ទៅនឹង​ម៉ាក​ដែល​អ្នកចាត់ការ​ទូទៅរ​បស់​គាត់​លោក Pep Guardiola បានធ្វើ​ដំណើរ​ទៅកាន់​ជំរំ​ហ្វឹកហាត់​ផងដែរ​។​

​    ​Sterling ក៏បាន​ធ្វើដំណើរ "​នៅ​ចុង​សប្តាហ៍​មុន​" មក​ជាមួយនឹង​រថយន្ត​ម៉ាក Ranger Rover Sport តម្លៃ ១៥០.០០០ ផោន និង​រថយន្ត​បំពាក់​បច្ចេកវិទ្យា​ឆ្លាត​ម៉ាក Mercedes ផងដែរ​។​

​    ​បុគ្គលិក​នៅឯ​ទឹកដី Etihad បាន​និយាយថា តារាបាល់ទាត់​មាន​កម្រៃ​ឈ្នួល ២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​សម្រាប់​តម្លៃ​ខ្លួន ៤៩​លាន​ផោន​កាលពី​ទីផ្សារ​រដូវក្តៅ​រដូវ​កាល​មុន​ពី​ហង្ស​ក្រហម Liverpool រូបនេះ ជា​ញឹកញាប់​បានធ្វើ​ដំណើរ​ទៅកាន់​ជំរំ​ហ្វឹកហាត់​ជាមួយនឹង​រថយន្ត​ប្រាំ​គ្រឿង​ម៉ាក​ផ្សេងៗ​គ្នា​ពេញ​មួយ​សប្តាហ៍​៕​   

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់